(ហាណូយ): នាព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរោង សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន,សែននាយករដ្ឋមន្ត្រី9៩ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ក្រោមប្រធានបទ «ភាពជាដៃគូសកលសម្រាប់បរិវត្តកម្មបៃតងប្រកបដោយបរិយាប័ន្ន និរន្តរភាព នវានុវត្តន៍ និងផ្តោតលើមូលធនមនុស្ស» នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅការិយាល័យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី









