វិធីរបស់ពួកគេពុំត្រឹមមានប្រសិទ្ធភាពដូចចំណងជើងខាងលើប៉ុណ្ណោះទេ វានូវអាចធ្វើឱ្យសាច់បង្កករលាយមកវិញ តែពុំប៉ះពាល់ដល់គុណភាពបន្ដិចឡើយ។
ស្ដាប់ទៅនឹកស្មានថាជនជាតិជប៉ុនមានវេទមន្ដអ្វី ឬក៏ប្រើសារធាតុអ្វីពិសេស ប៉ុន្ដែការពិតទៅនោះ វាគ្រាន់តែជាទឹកដែលមានកម្ដៅត្រឹម៥០អង្សាសេប៉ុណ្ណោះ។
តាមលោក Kazumasa Hirayama តំណាងសម្ព័ន្ធសមាគមបច្ចេកវិជ្ជាដាំស្ល ការលាងវត្ថុធាតុធ្វើចំណីអាហារក្នុងទឹកកម្ដៅ៥០អង្សាសេ ជួយធ្វើឱ្យអ្វីៗទាំងនោះប្រសើរឡើងវិញ។
ហាង Dellisនៅជប៉ុនបានអនុត្តន៍វិធីសាស្ដ្រនេះ ហើយគេពិនិត្យឃើញប្រសិទ្ធភាពពុំនឹកស្មានដល់។ តំណាងរបស់ហាងនេះបានអះអាងប្រាប់ Yahoo Japan ថា បន្លែបង្ការនឹងស្រស់ឡើងវិញបន្ទាប់ពីលាងសម្អាតវាក្នុងទឹកកម្ដៅ៥០អង្សាសេរយៈពេលពី៣ទៅ៥នាទីប៉ុណ្ណោះ។ពេលលាងសម្អាតជាមួយទឹកក្នុងសីតុណ្ហភាពនេះ ស្រទាប់កោសិកាបន្លែបៃតងវានឹងបើកឡើងឱ្យទឹកជ្រាបចូល។ ទឹកជ្រាបចូលបន្លែបែបនេះនឹងធ្វើឱ្យវាស្រស់សាជាថ្មី។ចំពោះប្រភេទមើមនិងផ្លែឈើដែលទុកក្នុងទូទឹកកកពីរបីថ្ងៃមកហើយនោះ ក្រោយពេលយកចេញមកត្រាំលាងក្នុងទឹកកម្ដៅ៥០អង្សាសេ នឹងជួយឱ្យវាទុំលឿនជាងមុន និងផ្អែមជាងមុន។ ស្នាមប្រឡាក់ ក៏ដូចជាសត្វល្អិតតូចៗត្រូវបានលាងសម្អាតយ៉ាងងាយនិងស្អាតជាងមុន។
ពិសេសចំពោះពពួកងាវ លៀស ខ្យងសមុទ្រ ទឹកកម្ដៅ៥០អង្សាសេគឺជាគន្លឹះសម្អាតដីពីក្នុងខ្លួនពួកវា ដោយគ្រាន់តែយកវាទៅត្រាំក្នុងទឹកកម្ដៅ៥០អង្សាសេរយៈពេលប្រមាណ១០នាទី នោះពួកវានឹងក្អែលចេញអស់នូវកាកសំណល់ទាំងនោះ ធ្វើឱ្យសាច់វាផ្អែមឆ្ងាញ់ល្អណាស់ ។ប៉ុន្តែនេះនៅពុំទាន់អស់នៅឡើយទេ ទឹកកម្ដៅ៥០អង្សាវានូវរំលាយបង្កកចំពោះសាច់គោ សាច់មាន់ សាច់ជ្រូកដែលអ្នកក្លាស្សេ។
ចុះធ្វើបែបណាដើម្បីទទួលបានទឹកកម្ដៅ៥០អង្សាសេងាយស្រួលនោះ? មិនលំបាកទេ អ្នកគ្រាន់តែយកទឹកដាំពុះលាយជាមួយទឹកធម្មតាតាមសមាមាត្រ៥០ភាគរយស្មើគ្នាវាជាការស្រេច។ចូរចងចាំថាសីតុណ្ហភាពនៃទឹកមិនត្រូវឱ្យទាបជាង៤៣អង្សាសេទេ ព្រោះពេលនោះវាបែរជាជួយឱ្យមេរោគរីកលូតលាស់ទៅវិញហេតុនេះអ្នកគប្បីបន្ថែមទឹកក្ដៅចូលប្រសិនបើពិនិត្យឃើញថាកម្ដៅវាបានធ្លាក់ចុះទាបជាងមុន។
មានទៅខាតអី សាកល្បងលមើល៕
លីសា