Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ តាន់ស្រុី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ , តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងលោកជំទាវ នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលឯកឧត្តម មេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។

ឯកឧត្តម តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ និងលោកជំទាវ ព្រមទាំងប្រតិភូ ក៏នឹងអញ្ជើញទស្សនកិច្ចខេត្តសៀមរាប និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីស្វែងយល់ អំពីអរិយធម៌ វប្បធម៌ ដ៏រុងរឿងរបស់ជាតិខ្មែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី