Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ សហការជាមួយអាជ្ញាធរទន្លេសាប ចុះពិនិត្យទីតាំងក្រុមហ៊ុនឯកជនចាក់ដីលើកទំនប់ចូលទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង, ក្រុមហ៊ុនត្រូវកាយដីចេញនិងរៀបចំឱ្យដូចស្ថានភាពដើមវិញ

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមជាមួយ ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ ឯកឧត្តម ហែល តូនី អនុប្រធានក្ដាប់រួមនៃអាជ្ញាធរទន្លេសាប និងក្រុមការងារ ព្រមទាំងមានការចូលរួមពីឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យទីតាំងដែលក្រុមហ៊ុនឯកជនបានចាក់ដីចូលទន្លេសាបប្រវែងប្រមាណ ៧០ម៉ែត្រ លើកជាទំនប់ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារក្រោម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អ៊ុក វុទ្ធី បានឱ្យដឹងថា តាមការបំភ្លឺពីតំណាងក្រុមហ៊ុនថា ការចាក់ដីលើកជាទំនប់នេះ គឺដើម្បីការពារម៉ាស៊ីនបូមទឹកពីការរំខានដោយកំប្លោកក្នុងទន្លេ សម្រាប់បូមទឹកយកមកបម្រើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ដែលខ្វះខាតទឹកស្អាតក្នុងរដូវប្រាំង ដោយពុំមានចេតនាហ៊ុមព័ទ្ធយកជាកម្មសិទ្ធិនោះទេ។

ជាវិធានការ ឯកឧត្តម អ៊ុក វុទ្ធី បានបញ្ជាក់ថា ក្រុមការងារក្រសួងតម្រូវឱ្យក្រុមហ៊ុនកាយដីដែលបានចាក់ចូលទន្លេសាបចេញ និងរៀបចំឱ្យដូចស្ថានភាពដើមវិញ ហើយក្រុមហ៊ុនត្រូវមកសុំការពិគ្រោះយោបល់បច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយម៕ រក្សាសិទ្ធដោយ៖សុទ្ធលី