Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ ៥​មុខ​នេះ ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​កាន់​តែ​ខ្លាំង​ឡើង​

​របប​អាហារ​សំខាន់​បំផុត​សម្រាប់​សុខភាព​រាងកាយ​។ របប​អាហារ​ត្រឹមត្រូវ​នឹង​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំងក្លា​ឡើង​។ បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្ការ​ជំងឺ​ផ្តាសាយ​នោះ ជំ​ហ៊ាន​ដំបូង​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​ទទួលទាន​អាហា​រណា​ដែល​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។​

​ដូច្នេះ CEN សូម​ណែនាំ​អាហារ ៥​ប្រភេទ​ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​រឿងនេះ​។​

ម្ទេស​ប្លោក​ពណ៌​ក្រហម

ម្ទេស​ប្លោក​មាន​វីតាមីន C ដែល​ល្អ​បំផុត​ក្នុង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ Beta-carotene ផងដែរ​។ ក្រៅពី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ វីតាមីន C ប្រហែល​ជា​ជួយ​ថែរក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ ខណៈ​ពេល​ដែល Beta-carotene ជួយ​ថែរក្សា​ភ្នែក​។​

ប្រូ​ខូលី​

​ប្រូ​ខូ​លីជា​អាហារដ៏​អស្ចារ្យ​មួយ​ដែល​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​។ វា​ផ្ទុក​ទៅ​ដោយ​វីតាមីន A, C និង E ព្រមទាំង​អង់​ទី​អុកស៊ី​ដង់​ផ្សេងៗ​ទៀត និង​ជាតិ​សរសៃ​ផងដែរ​។ គន្លឹះ​ដ៏​សំខាន់​ដើម្បី​ទាញ​ប្រយោជន៍​ពី​បន្លែ​មួយ​នេះ​បាន​យ៉ាង​ល្អ​នោះ​គឺ​ចម្អិន​វា​សិន​មុន​នឹង​ញ៉ាំ​។​

​ខ្ញី​

​ខ្ញី​គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​តែ​ក៏​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​បានដែរ​។ ខ្ញី​ជួយ​បន្ថយ​ការ​រលាក ដែល​អាច​ដោះស្រាយ​ការ​ឈឺបំបង់ករ និង​បញ្ហា​រលាក​ផ្សេងៗ​ទៀត​បាន​។ ខ្ញី​ក៏​អាច​បន្ថយ​ការ​ចង្អោ​បានដែរ​។ តាម​ការសិក្សា​ស្រាវជ្រាវ​ទៅ​លើ​សត្វ​បានឲ្យដឹងថា ខ្ញី​ប្រហែលជា​ជួយ​បន្ថយ​ការឈឺចាប់​រ៉ាំរ៉ៃ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ទៀតផង​។​

តែ​បៃតង​

​ទាំង​តែ​បៃតង និង​ខ្មៅ​គឺ​ផ្ទុក​ទៅ​ដោយ​សារធាតុ flavonoids ដែល​ជា​អង់​ទី​អុក​ស៊ីដង់ ប៉ុន្តែ​តែ​បៃតង​មាន​សារធាតុ Epigallocatechin Gallate (EGCG) ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំង សម្រាប់​ជំរុញ​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។​

​ល្ហុង​

​ល្ហុង​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅដោយ​វីតាមីន C ខ្ពស់​ដែរ​។ ក្រៅពីនេះ​វា​ក៏​មាន​អង់ស៊ីម​រំលាយ​អាហារ ដែល​ល្អ​សម្រាប់​ផ្លូវ​រំលាយ​អាហារ​ផង និង​ប្រឆាំង​ការ​រលាក​ផង​។ ល្ហុង​មាន​វីតាមីន B ប៉ូ​តា​ស្យូម និង Folate ដែល​សុទ្ធសឹងតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទូទៅ​៕ សុភ័ក្ត្រ​

​ប្រភព​៖ healthline​

×