Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំជូត​៖ រាសី​រាសី​ល្អ​។ ជា​ថ្ងៃ​ដ៏​រវល់​មួយ ប៉ុន្តែ​នឹង​ទទួលបាន​ផល​តបស្នង​។ ថ្ងៃនេះ​បើក​ដំណើរការ​រកស៊ី វិនិយោគ នឹង​អំណោយផល​ល្អ​។ មនោសញ្ចេតនា គប្បី​រក្សា​ទំនាក់ទំនង​ផ្សេងៗ​ឲ្យ​បានល្អ វា​នឹង​នាំ​ផល​សម្រាប់​អ្នក​នៅ​ថ្ងៃក្រោយ ។ ទិស​ល្អ​ទិសអាគ្នេយ៍ ប្រយ័ត្ន​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ ស​។ អ្នកយក​អាសា​ឆ្នាំ រកា​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ការប្រឹងប្រែង​របស់ខ្លួន​អ្នកធ្វើ​ឲ្យ​ការងារ​សព្វសារពើ​ជួបប្រទះ​នូវ​ភាពងាយស្រួល អ្នក​ជូ​ប​នូវ​ព័ត៌មាន​ល្អ​ដែល​ដៃគូ​រកស៊ី​នាំ​ឲ្យ ហើយក៏​ជា​ថ្ងៃ​មាន​ចំណូល​បន្ថែម​ផងដែរ​។ មនោសញ្ចេតនា ជា​វេលា​គប្បី​បើកផ្លូវ​ទំនាក់ទំនង​ឲ្យ​ទូលំទូលាយ​។ ទិស​ល្អ​ទិស​ខាងលិច ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ឧបសគ្គ​ច្រើន​។ ពុំ​ត្រូវមាន​ម​ហិ​ច្ឆិ​តា​លោភលន់ មិនត្រូវ​ចំណាយ​ប្រាក់​ក្រៅ​ការគ្រោងទុក​។ មនោសញ្ចេតនា ពុំគប្បី​ចាប់បង្ខំ​ឲ្យ​ដៃគូ​ធ្វើតាម​គំនិត​របស់ខ្លួន​។ ទិស​ល្អ​ទិស​ខាងជើង ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ទឹកដោះគោ​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ល្អ​មធ្យម​។ ថ្ងៃនេះ​ផ្លូវចិត្ត​របស់​អ្នក​ច្របូកច្របល់​ធ្វើ​ឲ្យ​ឥទ្ធិ​ដល់​ការងារ គប្បី​តាំងស្មារតី​ឲ្យ​ល្អ កុំ​ធ្វេសប្រហែស ទោះយ៉ាងណា​នឹងមាន​មិត្តភក្តិ​ជួយ​ជ្រោមជ្រែង​។ ទំនាក់ទំនង​ល្អ​ណាស់​។ ទិស​ល្អ​ទិសនិរតី ប្រយ័ត្ន​ទិស​ជើង​។ ពណ៌​ទឹកដោះគោ​។ អ្នកយក​អាសា​មមែ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ អ្នក​នឹងរង​សម្ពាធ​ច្រើន ប្រសិន​ចង់​ដោះដៃ​បាន​អ្នក​ត្រូវ​រក្សាបាន​ភាពនឹងនរ​។ ការចំណាយ​ត្រូវមាន​ផែនការ​ជាក់លាក់ ពុំ​ត្រូវ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា ទំនាក់ទំនង​ផ្សេងៗ​ដែល​អ្នក​បានគិត​នៅ​ទ្រឹង​មួយកន្លែង​។ ទិស​ល្អ​ទិសខាងកើត ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ លឿង​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ អ្នក​នឹងរង​សម្ពាធ​ច្រើន ប្រសិន​ចង់​ដោះដៃ​បាន​អ្នក​ត្រូវ​រក្សាបាន​ភាពនឹងនរ​។ ការចំណាយ​ត្រូវមាន​ផែនការ​ជាក់លាក់ ពុំ​ត្រូវ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា ទំនាក់ទំនង​ផ្សេងៗ​ដែល​អ្នក​បានគិត​នៅ​ទ្រឹង​មួយកន្លែង​។ ទិស​ល្អ​ទិសខាងកើត ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ លឿង​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ អ្នក​នឹងមាន​ជំនួយ​យ៉ាងសកម្ម​របស់​ដៃគូ ធ្វើ​ឲ្យ​សម្រេចបាន​ការងារ​សព្វ​បែបយ៉ាង ។ ចំណូល​ថ្ងៃនេះ​មានការ​កើនឡើង ក៏​ជា​ថ្ងៃ​វិនិយោគទុន​រកស៊ី​។ មនោសញ្ចេតនា ចង់​ឲ្យ​ទំនាក់ទំនង​រីកចម្រើន​អ្នក​ត្រូវតែ​ម្ចាស់ការ​។ ទិស​ល្អ​ទិសពាយ័ព្យ ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ លឿង​។ អ្នកយក​អាសា​ឆ្នាំ ចរ​៕

​ឆ្នាំមមែ​៖ រាសី​ឡើង​ខ្ពស់​។ រាល់​ការងារ​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​មាន​ផល​ល្អ ចំណូល​មានការ​កើនឡើង​។ មនោសញ្ចេតនា ជា​ឱកាស​ដែល​អ្នកមាន​មិត្តភក្តិ​ថ្មី​។ ទិស​ល្អ​ទិសអាគ្នេយ៍ ប្រយ័ត្ន​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ធ្លាក់ចុះ​។ ថ្ងៃនេះ​អ្នក​អាចមាន​ការប៉ះទង្គិច ជាមួយ​អ្នកដទៃ ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​។ ពុំមែន​ជា​ពេលដែល​ត្រូវ​ដាក់ទុន​រកស៊ី ហើយក៏​មិនត្រូវ​ប្រឹងប្រែង​ហួសពេក​ទេ​។ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោ​។ ទិស​ល្អ​ទិសពាយ័ព្យ ប្រយ័ត្ន​ទិស​ខាងត្បូង ពណ៌​គាប់ប្រសើរ លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំរកា ៖ រាសី​ធ្លាក់ចុះ ។ ជា​ថ្ងៃមួយ​នឿយហត់ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​តានតឹង ចំណូល​ពុំ​ស្ថិរភាព​ហើយក៏​ពុំគប្បី​ដាក់ទុន​រកស៊ី​ក្នុងការ​ទំនាក់ទំនង​ចាំបាច់​ត្រូវមាន​ភាពខន្តី​អធ្យាស្រ័យ ។ មនោ​សស​ញ្ចេ​ត​នា​កុំ​មើល​ដៃគូ​ក្នុង​ផ្លូវ​អាក្រក់ ។ ទិស​ល្អ​ទិសពាយ័ព្យ ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ធ្លាក់ចុះ​។ គប្បី​ព្យាយាម​ក្នុងការ​បំពេញភារកិច្ច​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ទំនាក់ទំនង​ពាក់ព័ន្ធ​នឹង​លុយកាក់ គប្បី​ចែករំលែក​ជាមួយ​ដៃគូ ដើម្បី​ទទួលបាន​ជំនួយ​បន្ថែម​។ ទិស​ល្អ​ទិសឦសាន ប្រយ័ត្ន​ទិស​អ​គ្នេ​យ៍​។ ពណ៌​គាប់ប្រសើរ ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​។​

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ត្រូវ​ត្រៀម​បំរុង​ផ្លូវចិត្ត​ចំពោះ​ហេតុការណ៍​ដែល​អ្នកនឹង​ត្រូវ​ប្រឈម និង​មាន​ខ្ទង់ចំណាយ​ក្រៅ​គំរោង មនោសញ្ចេតនា​ពុំគប្បី​រុញច្រាន​ដៃគូ​ឲ្យ​ផុតពី​ដែន​កំណត់​ទ្រាំទ្រ​។ ទិស​ល្អ​ខាងលិច ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

×