ប៉ូលិសទីក្រុង Hyderabad ភាគខាងត្បូងឥណ្ឌា កំពុងស៊ើបអង្កេតករណីចោរកម្ម ប្រដាប់ដាក់បាយធ្វើអំពីមាស និងដាំគ្រាប់ពេជ្រ ធ្លាប់ជារបស់ស្តេច១អង្គ ដែលមានបំផុតពិភពលោក ។
ប្រដាប់ដាក់បាយធ្វើអំពីមាសដាំពេជ្រ ។
តាម BBC ប្រដាប់ដាក់បាយនេះ មានទម្ងន់ប្រមាណ ៣kg ហើយត្រូវបានកំណត់តម្លៃប្រមាណ ៧លានដុល្លារ ។ វាជារបស់ Mir Osman Ali Khan មហាក្សត្រចុងក្រោយ ដែលត្រួតត្រាតំបន់ Hyderabad ពីឆ្នាំ ១៩១១ ដល់ឆ្នាំ ១៩៤៨ ហើយជាអ្នកមានជាងគេ នាខណៈពេលនោះ ។
ក្រៅពីប្រដាប់ដាក់បាយ ចោរនេះនៅបានយកវត្ថុមានតម្លៃដទៃទៀត ជាអាទិ៍ ចានមាស ចានពេជ្រ ។
ប៉ូលិសកំពុងឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយបើតាមប៉ូលិសតំបន់នោះ គឺពួកចោរបានផ្តាច់ប្រព័ន្ធកាមេរ៉ា ទើបពួកគេពុំមានរូបភាពវីដេអូនៃការជ្រៀតចូលលួចនេះទេ ។
Mir Osman Alikhan ស្តេច១អង្គ ដែលមានជាងគេលើពិភពលោក ដំណាក់កាលនោះ ៕
ចន្ទ្រា