Monday, April 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរនាក់ស្លាប់ និងរបួសច្រើននាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿង បុកគ្នានៅផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ

ខេត្តសៀមរាប ៖ មនុស្សចំនួនពីរនាក់ស្លាប់និងរបួសធ្ងន់ស្រាលច្រើននាក់ករណីគ្រោះថ្នាក់ចរារណ៍រថយន្ត២គ្រឿង បុកគ្នា នៅលើផ្លូវព្រលានយន្តហោះ អន្តរជាតិសៀមរាបអង្គរ ត្រង់ចំណុច ខាងកើតស្ពានអាកាស ស្ថិតក្នុងភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប វេលាម៉ោង ១២ និង ៤៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកលុចសុីស RX 300 ពាក់ស្លាកលេខភ្នំពេញ 2M-8953 បុកជាមួយរថយន្តម៉ាកហ្វដពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2D-1997 ក្នុងទិសដៅបញ្ច្រាសទិសគ្នា និងរ៉ឺម៉កមួយគ្រឿងទៀត
បណ្ដាលឱ្យស្លាប់មនុស្សចំនួន០២នាក់ (ប្រុស១នាក់ ស្រី១នាក់)។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមសមត្ថកិច្ចបងប្អូនប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកនិងពេទ្យឯកជន៕រក្សាសិទ្ធដោយ៖សុទ្ធលី