Monday, April 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីខ្យល់មួយ ដែលពលរដ្ឋអះអាងថា បានបោកប្រាស់លុយពួកគាត់ប្រមាណ ១៦លានដុល្លារ ពីពលរដ្ឋជាង ២០០០នាក់

ភ្នំពេញ ៖ ស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីខ្យល់មួយ ដែលពលរដ្ឋអះអាងថា បានបោកប្រាស់លុយពួកគាត់ប្រមាណ ១៦លានដុល្លារ ពីពលរដ្ឋជាង ២០០០នាក់ ហើយបាននាំគ្នាឡោមព័ទ្ធឃាត់ខ្លួននោះ គិតត្រឹមវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីឃាត់ទុកក្នុងស្នាក់ការក្រុមហ៊ុនអស់មួយយប់មកនេះ។ នេះបើយោងតាមការឱ្យដឹងពី លោកវីរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទទួលបញ្ជាដឹកនាំកម្លាំងចុះទៅនាំខ្លួនស្ថាបនិកក្រុមហ៊ុននរូបនេះ។

នគរបាលខណ្ឌសែនសុខនាំខ្លួនស្ថាបនិកបោកប្រាស់រូបនោះត្រូវគេដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាតវ៉ាបិទផ្លូវដើម្បីទទូចស្នើសុំឱ្យសមត្ថកិច្ច និងតុលាការជួយអន្តរាគមន៍ដើម្បីនាំខ្លួនបុគ្គលរូបនោះទៅចាត់ការតាមច្បាប់។ការតវ៉ាបិទផ្លូវនេះធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ ខែមេសា នៅមុខទីស្នាក់ការក្រុមហ៊ុនដែលស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋប្រមាណ៤០នាក់ ក្នុងចំណោមពលរដ្ឋប្រមាណ ២០០០នាក់ ដែលរងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដី និង ដាក់លុយបានការប្រាក់នេះ បាននាំគ្នាតវ៉ាដោយបិទផ្លូវទទូចស្នើសុំឱ្យជួយអន្តរាគមន៍រកយុត្តិធម៌បន្ទាប់ពីពួកគេបានឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ម្នាក់ ដែលបានឃុបឃិតគ្នាបោកប្រាស់យកលុយពីប្រជាពលរដ្ឋដែលគិតជាទឹកប្រាក់ប្រមាណជិត១៦លានដុលារ ហើយសមត្ថកិច្ចមិននាំខ្លួនយកទៅចាត់ការ។

ប្រភពពីពលរដ្ឋរងគ្រោះ បានឱ្យដឹងថា នៅវេលាល្ងាចថ្ងៃទី ២០ខែមេសាឆ្មាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនហើយឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនម្នាក់ឈ្មោះទូច សុភាព ដែលបានឃុបឃិតគ្នាឆបោកប្រាក់របស់ពួកគាត់អស់រយៈពេលប្រមាណជាង ២ឆ្នាំ មកហើយ បន្ទាប់ពីឃាត់ខ្លួនទុកនៅមុខស្នាក់ការរហូតដល់ព្រឹកថ្ងៃទី២១ ខែមេសានេះ ពុំត្រូវសមត្ថកិច្ចនាំខ្លួនទៅចាត់ការតាមច្បាប់ឡើយ រង់ចាំបញ្ជាពីតុលាការ។

កាលពីកំឡុងឆ្នាំ ២០២២ក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌ កំបូល រាជធានីភ្នំពេញ ដែលមានលោកដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន,លោកទូច សុភាពជាស្ថាបនិកក្រុមហ៊ុន និង លោកម៉ៅ ជាតិតា ជាប្រធានទីផ្សារ និង បានអូសទាញឆរបោកដោយឱ្យពួកគាត់ទិញដី និង ដាក់លុយដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយខ្លះខ្ចីលុយធនាគារ យកលុយខ្លះ៥ពាន់ដុល្លារ ខ្លះ១ម៉ឺន ២ម៉ឺន រហូតទៅដល់ខ្លះជាង ១០ម៉ឺនដុល្លារក៏មាន៕រក្សាសិទ្ធដោយ៖សុទ្ធលី