Monday, June 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះសីហនុ ធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីយដ្ឋានក្បាលឆាយ​ ដោយសារមានទឹកជំនន់បានហូរច្រោះដាច់ផ្លូវចូល

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជ្រាបថា៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4.70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងន័យនេះដើម្បីបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ ក៏ដូចជាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីយដ្ឋានក្បាលឆាយ និងការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយត្រង់ចំណុច PK4.70 រហូតដល់មានការជូនដំណឹងជាថ្មីអំពីការបើកចរាចរណ៍ឡើងវិញ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×