រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះនាយកដ្ឋានបានពិនិត្យឃើញថានៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មួយចំនួន មានការបង្ហោះផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា ” លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បី ចិញ្ចឹមក្រពះចំនួន ៥០០ដុល្លារ សហរដ្ឋអាមេរិក”។
ពាក់ព័ន្ធករណីខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា ៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានធ្វើការចាត់តាំងសមាសភាពក្រុមការងារ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលព័ត៌មាន និង បានធ្វើការកោះហៅលោកវរសេនីយ៍ទោ សាន សាធុកា ឋានៈ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច មកធ្វើការសាកសួរបំភ្លឺជុំវិញករណីខាងលើ ដើម្បី នាយកដ្ឋានមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្ត នីតិវិធីបន្ត ។ រក្សាសិទ្ធដោយ៖សុទ្ធលី


