ខេត្តឧត្តមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ មានករណីផ្ទុះគ្រាប់មីនតោនក្នុងពេលកំពុងភ្ជួរដីចម្ការនៅចំនុចអូរថ្មក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រ រងរបួសជាទម្ងន់និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់បានថ្លែងនៅលើ facebook យ៉ាងដូច្នេះថា ” ថ្វីត្បិតសង្គ្រាមត្រូវបានបញ្ចប់ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងព្រះរាជាណាចក្រនេះ នៅតែបន្តបំផ្លិចបំផ្លាញសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខែ្មរ ហេីយរាជរដ្ឋាភិបាលកំពុងតែបន្តខិតខំលុបបំបាត់សត្រូវជាឃាតករលាក់មុខទាំងនេះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី





