Thursday, April 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន រកឃើញកុមារីម្នាក់ដែលឈរលក់កម្រងផ្កានៅភ្នំគីរីរម្យនោះហើយៗនឹងទទួលឪពុកម្តាយនិងកុមារី មកផ្ទះសម្តេចនៅព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ ៖ ក្រោយប្រកាសរកនៅតាមបណ្តាញសង្គម នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញហើយកុមារីម្នាក់ដែលឈរលក់កម្រងផ្កានៅភ្នំគីរីរម្យនោះហើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ នៅផ្ទះរបស់សម្តេចតែម្តង។

កុមារីរូបនេះ មានឈ្មោះ ស៊ុន ស្រីតីអាយុ ៤ឆ្នាំ។

ពាក់ព័ន្ធនឹងកុមារីម្នាក់នេះ រសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារីស៊ុន ស្រីតីអាយុ៤ឆ្នាំ។
ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី២៧មេសាឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ”។

តាមរយៈបណ្តាញសង្គម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំ
គ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment)លើកពីសិទ្ធកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធរស់រានមានជិវិតដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញ៉ាប់
វិនិឆ្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។
ខ្ញុំនៅចាំបានថាកាលខ្ញុំនៅមានអាយុ៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះវាលំបាកជាងចៅលក់ផ្កាទៅទៀត។
រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធកុមារដោយបំភ្លេចចោលសិទ្ធមានចំណីអាហារបានទេព្រោះគ្មានជម្រើសព្រោះពុកនិងបងៗ
មិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំងម្តាយនិងកូន៤នាក់។
សិទ្ធរស់រានមានជីវិតត្រូវតែមានមុនគេបើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធផ្សេងទៀតធ្វើអ្វី”៕រក្សាសិទ្ធដោយ៖សុទ្ធលី