ព្រះសីហនុ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះបំពេញទស្សនកិច្ច និងត្រួតពិនិត្យការងារហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញលើនាវា(Frigat) របស់នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម។
ក្នុងឱកាសនៃដំណើរចុះត្រួតពិនិត្យការងារហ្វឹកហ្វឺននេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជួបពិភាក្សាជាមួយក្រុមយោធាចារ្យដើម្បីដឹងពីលទ្ធផលនៃការហ្វឹកហ្វឺនរបស់កងនាវឹកក្នុងត្រីមាសទី១ និងដាក់ផែនការហ្វឹកហ្វឺនសម្រាប់ត្រីមាសទី២ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី





















