កណ្តាល ៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោក ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយ លោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទ ឆបោក និងក្លែងបន្លំឯកសារសាធារណៈ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី





