Friday, April 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល និងលោក Paul Grove បានជួបពិភាក្សាលើការជំរុញទាក់ទាញការវិនិយោគបន្ថែមពីសហរដ្ឋអាម៉េរិក មកកាន់កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Paul Grove លេខាធិការនៃអនុគណៈកម្មាធិការអនុម័តថវិកា របស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងកិច្ចការរដ្ឋ កិច្ចការប្រតិបត្តិការបរទេស និងកម្មវិធីពាក់ព័ន្ធនានា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកលេខាធិការនៃអនុគណៈកម្មាធិការបានធ្វើការពិភាក្សាផ្លាស់ប្ដូរទស្សនគតិជុំវិញស្ថានភាពសង្គម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនានា ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក នៅក្នុងបរិការណ៍សកលនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញទាក់ទាញការវិនិយោគបន្ថែមពីសហរដ្ឋអាម៉េរិក មកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី