ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែមេសា សរុបចំនួន ៤៤ ពាក្យប្ដឹង។ ដោយឡែកមានពាក្យប្ដឹងចំនួន២ ដែលសាលាដំបូងខេត្តសៀមរាប (ករណីបណ្តឹងព្រហ្មទណ្ឌ របស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ប្តីប្រពន្ធឈ្មោះ ចិន ស្រីដា និង ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់) និងសាលាដំបូងខេត្តតាកែវ (ករណីមន្ត្រី ដែលសង្ស័យទទួលសំណូកពីអ្នកលក់ដូរគ្រឿងញៀន)។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានដំណើរការកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤៥ អាណត្តិទី៣ 2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3- បញ្ហាផ្សេងៗ។
បើតាមរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព.បានឲ្យដឹងអំពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមន្ត្រីចំនួន ១៧២ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំង ថ្មីចំនួន ១៣១ រូប ដោយឡែកមន្ត្រី ០២ រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៩ រូបទៀត បាន មកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។
អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែ សរុបចំនួន ៤៤ ពាក្យប្ដឹង។ ដោយឡែកមានពាក្យប្ដឹងចំនួន២ ដែលសាលាដំបូងខេត្តសៀមរាប (ករណីបណ្តឹងព្រហ្មទណ្ឌ របស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ប្តីប្រពន្ធឈ្មោះ ចិន ស្រីដា និង ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់) និងសាលា ដំបូងខេត្តតាកែវ (ករណីមន្ត្រី ដែលសង្ស័យទទួលសំណូកពីអ្នកលក់ដូរគ្រឿងញៀន) បានបញ្ជូនមក អ.ប.ព. សមត្ថកិច្ច។
អ.ប.ព. បានចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើស និស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រ សណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ដែលបានរៀបចំដោយក្រសួងសុខាភិបាល។
បំពេញការងារសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៦៧ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៥៨ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
អ.ប.ព. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងរដ្ឋខេត្ត យូណាន ដែលដឹកនាំដោយ លោក Leil Gang សមាជិកអចិន្ត្រៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូ ណាន ដែលអមដំណើរដោយប្រតិភូ០៤រូប។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង (១)-បង្កើនការចែក រំលែកបទពិសោធន៍រវាងស្ថាប័នទាំងពីរ លើការងារអភិបាលកិច្ច និងនវានុវត្តន៍ប្រព័ន្ធគ្រប់គ្រង (២)-ពង្រឹង យន្តការកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងនាយកដ្ឋានពាក់ព័ន្ធ លើការងារស៊ើបអង្កេតករណីពុករលួយឆ្លង ដែន និងការងារបណ្តុះបណ្តាលមន្ត្រីជំនាញ (៣)-ជំរុញការរៀបចំគម្រោងការកសាងស្អាតស្អំ នៃគំនិត ផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” (៤)-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ មួយចំនួនផ្សេងទៀត។
របាយការណ៍ដំណើរការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ២០ ដំណាក់កាលពិនិត្យលក្ខណៈ សម្បត្តិរបស់បេក្ខជនដែលបានដាក់ពាក្យសរុប ៦២១នាក់ ដើម្បីជ្រើសរើសយកចំនួន ៤០នាក់ សម័យ ប្រឡងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលលក្ខណៈសម្បត្តិទាំង ៥ ចំនុចនោះមានដូចជា៖
១. ត្រូវមានសញ្ជាតិខ្មែរ
២. ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល
៣. មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ឬឧក្រិដ្ឋ ឬបទវិន័យ ឬផ្តន្ទាទោសបទរដ្ឋបាល ដូចជាការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ
៤. មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការ
៥. ត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ។
របាយការណ៍បឋម ករណីបណ្តឹងរបស់ សម្បត្តិ កុសល ដែលសាលាដំបូងខេត្តសៀមរាបបញ្ជូនមក។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះការ រាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













