Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សមួយគ្រួសារ ដែលមានសមាជិក៧នាក់ បានហូបផ្សិត បណ្តាលឲ្យពុលមានអាការ:ធ្ងន់ធ្ងរ

ខេត្តកោះកុង៖ នៅវេលាម៉ោង15 ៖30 នាទី ថ្ងៃទី 25 ខែមេសា ឆ្នាំ2025 មានករណីប្រជាពលរដ្ឋចំនួនមួយគ្រួសារ បានពុលផ្សិត ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានសមាជិកចំនួន7នាក់ ៖

01/. វិន ស្រីអូន 29ឆ្នាំ ស្រី
02/. អូន ចាន់ថា 29ឆ្នាំ ប្រុស
03/. កុសល្យ ស័ក្កណា 12ឆ្នាំ ស្រី
04/. កុសល្យ ភក្ត្រា 11ឆ្នាំ ប្រុស
05/. ថា ចាន់ថាន 10ឆ្នាំ ប្រុស
06/. កុសល្យ លីតា 07ឆ្នាំ ស្រី
07/. ថា ចាន់ថេង 03ឆ្នាំ 6ខែ ប្រុស

បច្ចុប្បន្នអ្នកពុលមានអាការ:ធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកស្រែអំបិល បានបញ្ជូនបន្តទៅមន្ទីពេទ្យនៅភ្នំពេញ។

មន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង១៤ៈ០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមឆ្លើយតបបន្ទាន់(RRT) នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល បានរាយការណ៍មកមន្ទីរសុខាភិបាលខេត្ត ស្ដីពីករណីសង្ស័យពុលចំណីអាហារមួយគ្រួសារដែលមានអ្នកពុលចំនួន ៧នាក់ ស្រី៣នាក់ រស់នៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បានបរិភោគផ្សិតជំពុះសេក និងផ្សិតជំពុះក្ងោក ហើយមានចេញរោគសញ្ញា ក្អួត ថប់ដង្ហើម សន្លឹម និងរវើរវាយ អ្នកទាំង៧នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រែអំបិល បន្ទាប់មកក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ។

ក្រុមឆ្លើយតបបន្ទាន់ (RRT)បានចុះអប់រំផ្សព្វផ្សាយប្រជាជនកុំឱ្យបរិភោគផ្សិតទាំងនោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី