Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងរុស្ស៊ី នឹងរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាល ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីកសិកម្មនៃសហព័ន្ធ រុស្ស៊ី នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (11 IGC) នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំ 11 IGC នឹងពិនិត្យមើលវឌ្ឍនភាព ដែលសម្រេចបានក្នុងភាពជាដៃគូសហ ប្រតិបត្តិការរួម រវាងកម្ពុជា និងរុស្ស៊ី នារយៈពេលកន្លងមកនេះ ព្រមទាំងកំណត់ទិសដៅនៅពេល អនាគត ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹង ធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងការរិះរកវិធីដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង រវាងប្រទេសទាំងពីរ លើវិស័យផ្សេងៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា៕ រក្សាសិទ្ធដោយ៖សុទ្ធលី