Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនមានសតិមិនល្អដុតសំរាមធុងកេសស្នោដែលមានផ្ទុកបំពង់ហ្គាសទូរទឹកកក ផ្ទុះដូចគ្រាប់បែក នៅក្រោមស្ពានអាកាស

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីសំឡេងផ្ទុះក្រោមស្ពានអាកាសក្នុងខណ្ឌចំការមន ជាករណីជនមានសតិមិនល្អ ដុតសំរាមធុងកេសស្នោដែលមានផ្ទុកបំពង់ហ្គាសទូរទឹកកកចាស់ក្នុងកេសស្នោនោះ។

នាវេលាម៉ោង០០:៣០នាទីយប់ ឈានចូលថ្ងៃ២៧ខែមេសាឆ្នាំ២០២៥ នៅក្នុងខណ្ឌចំការមន មានសំឡេងផ្ទុះមួយបានកើតឡើង នៅចំណុចខាងក្រោមស្ពានអាកាសមួយកន្លែង។ ភ្លាមនោះសមត្ថកិច្ចជំនាញសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនោះ បានស្រាវជ្រាវនៅកន្លែងកើតហេតុគឺពិនិត្យឃើញថា មានបុរសជនជាតិខ្មែរម្នាក់ដែលមានសតិមិនល្អ បានអង្គុយដុតកេសស្នោលេង ដោយក្នុងកេសសំរាមនោះមានបំពង់ហ្គាសទូរទឹកកក ចាស់ខូចដែលគេបោះចោលនៅក្នុងកេសស្នោនោះធ្វើឱ្យឆេះក្ដៅហើយក៍បណ្តាលឲ្យផ្ទុះតែម្ដង៕ រក្សាសិទ្ធដោយ៖សុទ្ធលី