ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ និងទី២៥ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងជាបន្តបន្ទាប់ចំនួន០៦នាក់ ដែលមានឈ្មោះក្រុមកាប់ស្លុយ(KS) នៅចំណុចមុខលក់ចាប់ហ៊ួយ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន០២ករណី៖
ករណីទី១: ហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើបខាយសៀន (កោះពេជ្រ) ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ។
ករណីទី២: ហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ៤១០K ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
ក្មេងទំនើងឃាត់ខ្លួនរួមមាន៖១-ឈ្មោះ ហៀង លីឆេង ហៅ កឺ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងពុម្ពក្រដាស។ ២-ឈ្មោះ ម៉ក់ បញ្ញាពិសិដ្ឋ ហៅ ហ្ស៊ី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យព្រែកកំពឹស។ ៣-ឈ្មោះ សំ សុវណ្ណាវិទូ ហៅ វីត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ។ ៤-ឈ្មោះ មាន រតនៈ ហៅ ណាក់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ។ ៥-ឈ្មោះ ហួរ ឆេងលាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងពុម្ពក្រដាស។ ៦-ឈ្មោះ លាន់ ហុងនីដារ៉ារិទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងពុម្ពក្រដាស។
វត្ថុតាងចាប់យក: ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល១AD-៤០៧៥។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី



