Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

4-4 : Messi ទើប​ទទួលបាន​ស្បែកជើង​មាស​ទី ៤ ស្មើនឹង Ronaldo

spot_img

​នៅ​ថ្ងៃទី ២៤/១១ កន្លងទៅ​ថ្មីៗ​នេះ Lionel Messi បានទទួល​ពានរង្វាន់​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ​អឺរ៉ុប​រដូវ​កាល 2016-2017​។ នៅ​រដូវ​កាល 2016-2017 នេះ ពុំមាន​កីឡាករ​ណា​នៅ​អឺរ៉ុប​ទាត់​បញ្ចូល​ទី​បាន​ច្រើនជាង Messi ។ Messi ទាត់​បញ្ចូល​ទី​បាន ៣៧​គ្រាប់ ហើយ​លំដាប់​ទី​១ បាន​ទៅ​ខ្សែប្រយុទ្ធ Lan Bas Dost ជាមួយ​គ្រាប់​ទាត់​ចូល​ទី ៣៤ គ្រាប់​។​

ម្នាក់ៗ​បាន​ស្បែកជើង​មាស អឺរ៉ុប ៤

​​ពិធី​ប្រគល់​ពានរង្វាន់​ស្បែកជើង​មាស ប្រព្រឹត្តទៅ​នៅ Antiga Fàbrica Estrella Damm, Barcelona ហើយ​មាន​វត្តមាន​ចូលរួម​របស់​ក្រុមគ្រួសារ Messi និង​កីឡាករ Barca ដទៃទៀត ដូចជា ៖ Luis Suarez, Sergio Busquets និង Andres Iniesta ។​

Messi ចែករំលែក​ក្នុង​ពិធី​នោះ​ថា “​ពានរង្វាន់​ឯក​ពុំជា​អ្វី​នោះទេ ប្រសិន​គ្មាន​ការជួយ​គាំទ្រ​ពី​សំណាក់​មិត្ត​រួម​ក្រុម​នោះ ហើយ​នេះ​គឺជា​ការកត់ត្រា​ទុក​នូវ​គុណបំណាច់​របស់​ក្រុម​បាន​។ បើ​ពុំមាន​ពួកគេ​ក៏​ខ្ញុំ​ពុំ​អាច​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ដូច្នេះ​ទេ​”៕ សូ​យ​ន​

spot_img
×