Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាលានុវត្តភាពថ្មីក្នុងការវិនិយោគលើវិស័យទេសចរណ៍ បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាកាលានុវត្តភាពថ្មីក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, មានបរិយាកាសអំណោយផល និងមានសក្តានុពលយ៉ាងខ្លាំងក្នុងការវិនិយោគ។

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងវេទិការធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ដើម្បីធ្វើការផ្គូរផ្គងការវិនិយោគរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនចិន ទន្ទឹមនឹងនេះ វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ដែលបានរៀបចំនៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺពិតជាឆ្លើយតបបានទៅនឹងចក្ខុវិស័យ និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកំពូល និងប្រជាជននៃប្រទេសទាំងពីរ ដែលស្តែងឱ្យឃើញអំពីសក្តានុពលក្នុងការវិនិយោគ ជាមួយនឹងការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងចូលរួមជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅដល់វិនិយោគិនចិន និងប្រជាជនចិនផងដែរ ដោយវេទិកានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា និងអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី វិនិយោគិនចិន និងកម្ពុជា សរុបចំនួនប្រមាណ ៤២៣នាក់ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី