Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី ៖ ភាគីទាំងពីរបានជំរុញឱ្យមានការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុហុងកុង

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងអាជ្ញាធររូបិយវត្ថុហុងកុង នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង ។

គោលបំណងនៃកិច្ចពិភាក្សានេះធ្វើឡើងដោយផ្តោតលើចំណុចស្នូលចំនួន៣រួមមាន ៖ ១). ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់រាយ ២). ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់តម្លៃធំ និង ៣). កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការប្តូរប្រាក់ និងទុនបម្រុងអន្តរជាតិ។

ភាគីទាំងពីរបានជំរុញឱ្យមានការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុហុងកុង ក្នុងគោលបំណងផ្តល់នូវយន្តការសមស្របឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរធ្វើការពិភាក្សាលើការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។

ការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់នេះ ក៏បានផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និង រឹងមាំថែមទៀត។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ជាពិសេសរូបិយប័ណ្ណឌីជីថលអឺរ៉ូ ម៉ូដែលនៃការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការៀបចំឱ្យមានកិច្ចសហការផ្លូវការផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី