ឯកឧត្តមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះបានអោយដឹងថា បន្ទាប់ពីបានឃេីញសកម្មភាពមនុស្សមួយក្រុមបេីកឡានដេញបុកឡានស្រី្តម្នាក់ និងនាំគ្នាប្រេីហិង្សាទៅលេីស្រី្តម្នាក់នោះ ( សង្ស័យស្នេហាត្រីកោណ ) ឯកឧត្ដម បានបញ្ជាអោយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនបង្ករយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយឡែកប្រពន្ធដេីមសមត្ថកិច្ចឃាត់ខ្លួនបានហេីយ ។
នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptorដេញបំបុកជនរងគ្រោះជាអតីសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។
ជនសង្ស័យ:
១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ ។
ជនរងគ្រោះ:
-ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សម្ភាររងការខូចខាត៖
-រថយន្ត០១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ។
-កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី។
បុរសម្នាក់បើករថយន្ត Ford មួយគ្រឿងដេញបុករថយន្តនារីរូបស្រស់ម្នាក់ ថែមទាំងចុះវាយលើនារីរងគ្រោះបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដែលករណីនេះទំនងកើតឡើងដោយសាររឿងស្នេហាត្រីកោណ។
ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវ២៦៥ ម្ដុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញស្រី្ដម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyata Prius មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BF-8730 ធើ្វដំណើរតែម្នាក់ឯង ខណៈមកដល់ជិតកន្លែងកើតហេតុ ក៏មានរថយន្តម៉ាក Ford មួយគ្រឿងបើកមកពីក្រោយមិនចាំស្លាកលេខ បានបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Toyata Prius រេចង្កូតទៅបុកផ្ទុបជាមួយកង់អាគុយ និងដើមស្វាយទៅមិនលែងរួច។ ប្រភពបន្ថែមថា ភ្លាមៗនោះបុរសក៏មានបុរសម្នាក់ចុះពីលើរថយន្ត Ford រួចមានវាយស្រី្តរងគ្រោះផ្អើលពេញពេញផ្លូវរត់ចូលផ្ទះប្រជាពលរដ្ឋអោយជួយ។
បើតាមភាគីខាងរថយន្ត ford បានបញ្ជាក់ថា នារីដែលបានបើករថយន្តម៉ាក Toyata Prius នោះ បានទៅគំរាមនិងគោះទ្វារផ្ទះរបស់ខ្លួន និងបានចោទប្រកាន់ថា ស្ត្រីខាងលើបានយកប្ដីរបស់គេទៀតផង។ មូលហេតុនៃការដេញបុកនិងវាយនេះ ដោយសារតែស្ត្រីខាងលើបានគំរាមថា ដុតផ្ទះនិងធ្វើឲ្យក្រុមគ្រួសារវិនាសទើបកើតជាកំហឹងដេញបុក និងវាយតែម្ដង។
ចំណែកភាគីខាងស្ត្រីម្ចាស់រថយន្ត Toyata Prius បានបញ្ជាក់ដែរថា ខ្លួនមិនបានដឹងរឿងអ្វីទាំងអស់ ហើយក៏មិនដែលស្គាល់ភាគីម្ខាងទៀតនោះដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕រក្សាសិទ្ធដោយ៖សុទ្ធលី









