Friday, May 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពសង្កាត់លេខ១ ខេត្ដព្រះសីហនុ ដោយមិនជូនដំណឹងជាមុន

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រី បុគ្គលិកសុខាភិបាល នៃមណ្ឌលសុខភាពសង្កាត់លេខ១ ខេត្ដព្រះសីហនុ ដោយមិនបានជូនដំណឹងជាមុន។

ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រី បានសង្កេតឃើញថាមន្ត្រី បុគ្គលិកសុខាភិបាល មានភាពរហ័សរហួន រួសរាយរាក់ទាក់ មានបុគ្គលិកប្រចាំការ អនាម័យ ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈសមរម្យ។ ឯកឧត្តមសាស្រ្តាចារ្យ បានពិនិត្យឃើញថា នៅមណ្ឌលសុខភាព មានប្រជាពលរដ្ឋមកទទួលសេវាល្អ ការរក្សាទុកវ៉ាក់សាំងត្រឹមត្រូវ បរិក្ខារ ឱសថគ្រប់គ្រាន់ បន្ទប់ពិនិត្យផ្ទៃះពោះ បន្ទប់ថែទាំក្រោយសម្រាល និងបន្ទាប់ពិគ្រោះជំងឺសមរម្យ។ នៅមណ្ឌលសុខភាព មានបុគ្គលិប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ក្នុង៧ថ្ងៃ សម្រាប់ការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្តៅចំពោះអ្នកជំងឺ និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសួរសុខទុក្ខមន្រ្តីរាជការ និងណែនាំដល់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាព ត្រូវចែករំលែកបទពិសោធន៍គ្នា សហការគ្នា និងបង្កើនសមត្ថភាពចំណេះជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ឱ្យកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី