Saturday, May 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីករណី លួចម៉ូតូ

បន្ទាយមានជ័យ: កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះចំនួន០២នាក់ ស្ដីពីករណីបាត់ម៉ូតូចំនួន០២ករណី៖ ករណីទី១ បាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ គ្មានផ្លាកលេខ កើតហេតុកាលពីវេលាម៉ោង១៣និង២០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៥ នៅចំណុចសាលាអភិវឌ្ឍន៍ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ ធឿន សុខដាវីត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីទី២ បាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ផ្លាកលេខ បន្ទាយមានជ័យ1F 0908 កើតហេតុកាលពីវេលាម៉ោង០៤ និង៤០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចម្តុំផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ ផង តុងហ៊ាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយពីបានទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងបានស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១២និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជនរងគ្រោះបានរកឃើញជនសង្ស័យនាំជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា សំណាង ហៅក្របី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមនឹងវត្ថុតាងម៉ូតូចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកបណ្ដឹង១ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅពរព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូចំនួន០១គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញហេីយ៕រក្សាសិទ្ធដោយ៖សុទ្ធលី