ខេត្តរតនគិរី ៖ លោកអភិបាលខេត្តរតនគិរី បានថ្លែងថា ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វត្រចៀកកាំនៅក្រុងបានលុង ឬក្នុងទីប្រជុំជនផ្សេងទៀត មេត្តាយោគយល់ដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរផង ព្រោះវារំខានសំឡេងខ្លាំងណាស់ មនុស្សចាស់សម្រាន្តមិនបាន ក្មេងរៀនមិនកើត។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃអាទិត្យនេះ លោក ញែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសូមឲ្យប្រជាពលរដ្ឋដែលចិញ្ចឹមសត្វត្រចៀកកាំនៅក្រុងបានលុង ឬក្នុងទីប្រជុំជនផ្សេងទៀតមេត្តាយោគយល់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរផង ព្រោះវារំខានសំលេងខ្លាំងណាស់ មនុស្សចាស់សម្រាន្តមិនបាន ក្មេងរៀនមិនកើត … “។
សូមបញ្ជាក់ថា
ការចិញ្ចឹមសត្វត្រចៀកកាំ ប្រជាពលរដ្ឋមួយបានប្រើប្រាស់ឧបករណ៍បំពងសម្លេងទាក់ទាញសត្វត្រចៀកកាំដោយមានបើកសំឡេងឭខ្លាំងៗ បង្កការរំខានដល់ការរស់នៅរបស់អ្នកជិតខាង ធ្វើឱ្យប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរ មិនថាថ្ងៃឫយប់នោះទេ។
ទោះយ៉ាងណា នាកន្លងមក នគរបាលមូលដ្ឋាន បានហៅអ្នករកស៉ីផ្ទះចិញ្ចឹមសត្វត្រចៀកកាំទៅធ្វើការអប់រំ ក្រោយអ្នកជិតខាងប្តឹងសមត្ថកិច្ចរឿងឧបករណ៍បំពងសម្លេងទាក់ទាញសត្វត្រចៀកកាំឭខ្លាំងៗ បង្កការរំខានដល់ការរស់នៅរបស់អ្នកជិតខាង៕ រក្សាសិទ្ធដោយ៖សុទ្ធលី








