Sunday, May 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់រថយន្ត៣គ្រឿង ដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះឃាត់ចាប់រថយន្ត ៣គ្រឿង ម៉ាកSSANGYONG ISTANA ទាំងអស់។

     រថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១៦០ដុំ ស្មើនឹង៤៨០០០គ្រាប់ ឃាត់ជិតរង្វង់មូលគួស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 
     រថយន្តទី២ ដឹកស៊ុតមាន់ចំនួន ១៥០ដុំ ស្មើនឹង៤៥០០០គ្រាប់ ឃាត់លើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
     រថយន្តទី៣ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ឃាត់លើផ្លូវជាតិលេខ២ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
    រថយន្តខាងលើបានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ 

ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី