សាលាបង្រៀនបើកបរមួយនៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើការលេងសើចជាមួយនឹងគ្រូបង្រៀនបើកបរ ដែលពួកគេទើបនឹងជួលមកថ្មីៗ ដោយសាលានោះបានជួលអ្នកបើកបរឡានប្រណាំងអាជីពម្នាក់ឈ្មោះ Leona Chin ដែលមានជំនាញខាងជ្រែរ។ ការលេងសើចនោះ ដើម្បីជាការស្វាគមន៍ដល់ពួកគេ។
អ្នកជ្រែរឡានអាជីពជាស្ត្រីខាងលើ បានស្លៀកពាក់ និងតុបតែងខ្លួនធ្វើជាមនុស្សសាមញ្ញា ដើម្បីមករៀនបើកបរ ហើយនៅថ្ងៃរៀនដំបូង នាងធ្វើជាបើកឡានទៅមុខបានតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ដោយបើកល្បឿនទៅមុខយ៉ាងយឺតៗ។
បន្ទាប់ពីឃើញនាងធ្វើមិនបានល្អ គ្រូបង្រៀនបានប្រាប់នាងឲ្យហ្វឹកហាត់បន្ថែម មុនពេលមកអនុវត្តផ្ទាល់ ប៉ុន្តែខ្ញុំប្រាប់ពួកគេថា ឲ្យផ្តល់ឱកាសឲ្យនាងម្តងទៀត ដើម្បីឲ្យនាងបញ្ជាក់ថា នាងអាចធ្វើវាបាន ហើយនៅពេលនោះហើយដែលនាង បានចាប់ផ្តើមបញ្ចេញជំនាញជ្រែរឡានពេញផ្លូវ ដែលធ្វើឲ្យគ្រូបង្រៀនម្នាក់ៗភ័យលស់ព្រលឹង។
ចង់ដឹង នាងមានជំនាញជ្រែរខ្លាំងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភព៖ Good Times