Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​នាយ​នគរបាល​ជាន់ខ្ពស់ ទៅ​ជួយ​អន្តរាគមន៍​សភាពការណ៍​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​

​ភ្នំពេញ ​៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ក្រុម​ការងារ​ជាន់ខ្ពស់​ចំនួន​១១​រូប ទៅ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​វត្តមាន​ជនជាតិ​ចិន អុកឡុក​នៅ​ខេត្ត​ព្រះសីហនុ និង​បង្ក​ឲ្យមាន​បទល្មើស​ជា​ច្រើន បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ។​

​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ក្រុម​ការងារ​ចំនួន​១១​រូប ទៅ​ជួយ​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាក់ ខេត្ត​ព្រះសីហនុ ដោយ​ក្នុង​នោះ​មាន នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​ម្នាក់ ឧត្តមសេនីយ៍ឯក​ផ្កាយ​៣​ម្នាក់ ឧត្តមសេនីយ៍ទោ​ផ្កាយ​២ ចំនួន​៦​នាក់ ឧត្តមសេនីយ៍ត្រី​ផ្កាយ​១ ចំនួន​២​នាក់ និង​វរសេនីយ៍ឯក​ម្នាក់​។​

​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បានបញ្ជាក់​ថា ក្រុម​ការងារ​នេះ មាន​ភារកិច្ច​ចុះ​ពង្រឹង​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី ពិនិត្យ វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តើម​ស្នើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដាក់ចេញ​វិធានការ​ដឹកនាំ ស្រប​តាម​ការវិវឌ្ឍ​រីកចម្រើន​ថ្មី ។ ពិនិត្យ ណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ផែនការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឆ្លើយតប​នឹង​សភាពការណ៍​ជាក់ស្តែង និង​ស្រប​តាម​គោលការណ៍ ផែនការ ទិសដៅ​នានា របស់​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ដាក់ចេញ ។ តាមដាន​ការអនុវត្តន៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​ការអនុញ្ញាត​ប្រើ​កម្លាំង​អន្តរាគមន៍ ដោះស្រាយ​សភាពការណ៍​ចាំបាច់​មួយ​ចំនួន ពី​ឯកឧត្តម​នាយក​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាលជាតិ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×