មនុស្ស ៣នាក់ បានស្លាប់ក្នុងករណីគ្រោះអគ្គីភ័យមួយនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៧ ខែឧសភា។ មុនពេលកើតហេតុ មានការបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់ឱ្យទៅប្រជាពលរដ្ឋ។ នៅពេលបង្ហូរសាំង ម្ចាស់ផ្ទះក៏កំពុងអាំងងាវហូប ហើយអគ្គីភ័យក៏កើតឡេីងតែម្ដង។
អគ្គីភ័យក៏បន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង និងម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥ មុឺនដុល្លារ ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន០៣នាក់។
ករណីនេះខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១:៤០ នាទីយប់ មានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួ០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច ភូមិ ព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។
រងការខូចខាតរួមមាន៖ ឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង និងម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០ មុឺនដុល្លារ ព្រមទាំងបណ្ដាលអោយស្លា,!ប់មនុស្សចំនួន០៣នាក់។
ម្ចាស់ផ្ទះរងគ្រោះ៖ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ (អស់ទាំងស្រុង)។ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលអោយឆេះគ្រោះថ្នាក់ដល់កូនស្លា,ប់ចំនួន០៣នាក់រួមមានៈ
១. ឈ្មោះ យ៉ារី សុខសិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ (ស្លា,ប់នៅនឹងកន្លែងកើតហេតុ) ។
២. ឈ្មោះ ភក្ដី រីតា ភេទ ស្រី អាយុ ១៥ ឆ្នាំ (ស្លា,ប់នៅនឹងកន្លែងកើតហេតុ) ។
៣. ឈ្មោះ ភក្ដី សំមេន ភេទ ប្រុស អាយុ ១៣ ឆ្នាំ (ស្លា,ប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ ឆ្នាំ (រងរបួសស្រាល) ។
មូលហេតុ: តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថាមុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlESបានបង្ហូរសាំងលក់អោយទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង៕ រក្សាសិទ្ធដោយ៖សុទ្ធលី




