ជាទូទៅ ជំងឺឬសដូងបាតច្រើនតែកើតមានចំពោះមនុស្សពេញវ័យ ចន្លោះពីអាយុ ២៥ឆ្នាំ ទៅ ៥០ឆ្នាំ។ មនុស្សស្ថិតក្នុងវ័យនេះ មានអត្រាខ្ពស់ក្នុងការកើតជំងឺនេះ។
ការកើតឬដូងបាតគឺជាការខូចជាលិកា សរសៃឈាមតូចៗនៅចុងទ្វារលាមក ដែលធ្វើឲ្យហើមប៉ោង ផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនៃក្រសាលគូទ ដែលតែងតែហៅថាជំងឺឬសដូងបាត ខាងក្នុងនិង ខាងក្រៅ។
ទោះយ៉ាងណា របបអាហារដែលអ្នកទទួលទានរាល់ថ្ងៃ និងទម្លាប់រស់នៅប្រចាំថ្ងៃ អាចជាវិធីបង្ការកុំឲ្យកើតជំងឺនេះបាន។ វិធីបង្ការនៃជំងឺនេះរួមមានដូចខាងក្រោមនេះ៖
1. បង្កើនការបរិភោគអាហារជាតិសរសៃឲ្យបានច្រើន។ ប្រភពល្អៗនៃជាតិសរសៃរួមមានផ្លែឈើ បន្លែ អង្ករសម្រូប និងគ្រាប់សណ្តែកជាដើម
2. ផឹកទឹកឱ្យបានច្រើន ប៉ុន្តែជៀសវាង ឬកាត់បន្ថយនៅលើជាតិកាហ្វេអ៊ីន និងជាតិអាកុល
3. បើមានអារម្មណ៍ថាចង់ជុះ អ្នកគួរទៅបង្គន់ភ្លាម និងកុំទប់វា
4. ជៀសវាងថ្នាំដែលបណ្តាលអោយទល់លាមក ដូចជាថ្នាំបំបាត់ការឈឺចាប់ដែលមានផ្ទុកជាតិ Codeine
5. ចូរសម្រកទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់
6. ចូរធ្វើលំហាត់ប្រាណជាទៀងទាត់។ នេះអាចជួយការពារការទល់លាមក កាត់បន្ថយសម្ពាធឈាម និងជួយអ្នកក្នុងការសម្រកទម្ងន់៕ សុភ័ក្ត្រ
ប្រភព៖ flashsante