Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈឺក្បាល​! ផឹកស៊ី ជក់បារី បញ្ចេញ​ច​រឹក​បែប​មនុស្ស​បាត​សង្គម លេប​ខាយ​ឡើង​កប់ៗ​ដាក់​ហ្វេ​នៗ​នៅលើ​ហ្វេ​ស​ប៊ុ​ក ឥត​ខ្វល់​ការរិះគន់ (​វីដេអូ​)

​នេះ​ជា​រូបភាព​គួរ​ឲ្យ​សោកស្តាយ និង​ហួសចិត្ត​បំផុត​មួយ ខណៈដែល​ក្មេងស្រី​វ័យ​ជំទង់ៗ​ជនបទ ២ នាក់ ក្នុងចំណោម​៣​នាក់ បាននាំគ្នា​ប្រព្រឹត្ត​នូវ​ទង្វើ «​បាត​សង្គម​» ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ខណៈ Live វីដេអូ​នៅលើ​ហ្វេ​ស​ប៊ុ​ក ក្នុងអំឡុងពេល​ជួបជុំគ្នា​ជប់លៀង​នៅឯ​ផ្ទះមួយ ។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក Red Skull Z បាន​ផុស​វីដេអូ​នេះ ដែល​ត្រូវបាន​យក​ចេញពី​គណនី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដទៃ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​ជំទង់​២​នាក់ អង្គុយ​ដាក់​កាមេរ៉ា Live វីដេអូ ខណៈ​ដប​ស្រា​១ និង​កែវ​១ ដាក់​បញ្ឈរ​នៅ​ពីមុខ ។ ហើយ​ពួកគេ​ក៏មាន​បារី​នៅក្នុង​ដៃ​ម្នាក់​១​ដើម ជក់​បង្ហុយ​យ៉ាង​ស្វាហាប់ អម​ជាមួយ​បទ​ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​កំដរ ។​

​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ ដែល​ស្លៀក​សិច​ស៊ី ត្រូវ​បានឃើញ​បញ្ចេញ​ប្ញ​ក​ពា​មាយា​ទ​បែប​មនុស្ស​ស្រី «​អស់សាច់​» និង​និយាយ​លេប​ខាយ​ឡើង​កប់ៗ​…​ពេញចិត្ត​អត់​? ដាក់​ហ្វេ​នៗ​របស់​ពួកគេ ដោយ​គ្មាន​ការអៀនខ្មាស​សូម្បី​បន្តិច​ឡើយ ។

​ទង្វើ​មិន​សមរម្យ​របស់​ក្មេងស្រី​ថៃ​ទាំងនេះ ដែល​ផឹកស៊ី ជក់បារី ខណៈ Live វីដេអូ​នៅក្នុង​ផ្ទះ​បាន​យ៉ាង​សប្បាយ​បែបនេះ ត្រូវបាន​គេ​សន្ម​ត់​ថា ពួកគេ​អាចធ្វើ​ទៅបាន ដោយសារតែ​ឪពុកម្តាយ​របស់​ពួកគេ​ពុំ​នៅផ្ទះ ព្រោះថា គ្មាន​ឪពុកម្តាយ​ណាមួយ ដែល​ចង់ឃើញ​កូនស្រី​របស់ខ្លួន ស្ថិតក្នុង​ស្ថានភាព​បែប​នេះនោះ​ឡើយ ៕ ចន្ទី​

×