Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទរវាងឪពុក-ម្ដាយ និងកូនស្រី ដែលផ្ទុះការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បានដោះស្រាយនៅ អ.ដ.ក.

ភ្នំពេញ ៖ វិវាទគ្រួសារមួយករណីរវាងឪពុក-ម្ដាយ និងកូនស្រី ដែលបានផ្ទុះការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានដោះស្រាយបញ្ចប់នៅអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ អ.ដ.ក. នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥។

អ្នកស្រី ផង វល័ក្ខ បញ្ជាក់ថា នៅពេលប្រើប្រាស់សេវា អ.ដ.ក. មន្ត្រីសម្រុះសម្រួលបានបញ្ជ្រាបពីមនោសញ្ចេតនារវាងឪពុក-ម្ដាយ និងកូន ដែលធ្វើឲ្យលោកស្រីជ្រួតជ្រាប និងយល់កាន់តែច្បាស់ពីទំនាក់ទំនងដ៏សំខាន់ក្នុងគ្រួសារ។

ចំណែកលោក ឆាយ សុវណ្ណ ជាឪពុក ក៏បានចាត់ទុកយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ “ជាយន្តការមួយដ៏ល្អ ដែលគ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ”។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ណុប គុជ លោកស្រី ប៉ឹង កល្យាណ និងលោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងគ្រួសារ បានដោយជោគជ័យ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×