ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការ មូលដ្ឋានសមុទ្ររាម អញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធ តំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ989 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការតំបន់យោធភូមិភាគខាងត្បូង កងទ័ពជើងទឹករំដោះប្រជាជនចិន នៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ក្នុងដំណើរចូលរួមសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។
-លក្ខណៈបច្ចេកទេស នាវាលេខ989
+ទម្ងន់ផ្ទុក ២៥០០០ តោន
+បណ្ដោយ ២១០ ម៉ែត្រ
+ទទឹង ២៨ម៉ែត្រ
+ជម្រៅទឹក ៧ម៉ែត្រ
+ល្បឿន ២៥ knots៕ រក្សាសិទ្ធដោយ៖សុទ្ធលី






























