Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតសំរាមលើគ្រាប់ ផ្ទុះបណ្តាលឲ្យរងរបួសប្រជាពលរដ្ឋម្នាក់

ខេត្តក្រចេះ ៖ នៅថ្ងៃទី១០ ខែឧសភា ២០២៥ មានករណីផ្ទុះគ្រាប់(មិនស្គាល់ប្រភេទ) នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បណ្តាលឲ្យរងរបួសប្រជាពលរដ្ឋម្នាក់ឈ្មោះ កន រិទ្ធូយ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ដែលកំពុងអារឈើនៅក្បែរកន្លែងដុតសំរាម (ដុតសំរាមលើគ្រាប់)។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×