ខ្សែវីដេអូមួយទើបបានស្ថានីយ៍ទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ី ចាក់ផ្សាយបង្ហាញឲ្យឃើញបណ្តាយន្តហោះប្រយុទ្ធ របស់ប្រទេសនេះ កំពុងមមាញឹកហ្វឹកហាត់ប្រយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ តំបន់សមុទ្រស៊ីរី ។
យន្តហោះប្រយុទ្ធរុស្ស៊ីកំពុងសមយុទ្ធប្រយុទ្ធលើសមុទ្រ ។
សមយុទ្ធនេះប្រព្រឹត្តទៅនៅកន្លែងដែលកងទ័ពរុស្ស៊ីកំពុងដាក់ពង្រាយកងកម្លាំងជើងទឹកធំពុំធ្លាប់មាន ចាប់ពីពេលដែលប្រទេសនេះចូលរួមក្នុងសង្គ្រាមនៅស៊ីរី ហើយមុនពេលដែលត្រៀមបើកការវាយលុកខ្លាំងក្លាមួយលើខេត្ត Idlib -ទីតាំងចុងក្រោយនៃទ័ពបះបោរប្រឆាំងរដ្ឋាភិបាល ។
មកទល់ពេលនេះរុស្ស៊ី បានកេណ្ឌប្រមូល នាវាប្រយុទ្ធ ២៤គ្រឿង ក្នុងនោះមាននាវាមុជទឹក ២គ្រឿង យន្តហោះ ៣៤គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ Tu-160 យន្តហោះល្បាតរយៈចម្តាយឆ្ងាយ Tu-142 Bear-F នាវាពិឃាតដទៃទៀត និងយន្តហោះ Su-30SM ។
គេក៏ឃើញយន្តហោះ Su-30SM យន្តហោះ II-78 និង II-20 ចេញពីមូលដ្ឋានទ័ពអាកាស Khmeimim ។
តាម Besiness Insider មានយន្តហោះ Su-30SM ៧គ្រឿង II-78 ៤គ្រឿង លើទីលានពេលចាប់ផ្តើមថតវីដេអូនោះ ។
នៅមានទិដ្ឋភាពផ្គត់ផ្គង់ប្រេងលើអាកាសផងដែរ ។
ចន្ទ្រា