ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានស្នើដល់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ សុំកិច្ចសហការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ អំពីការផ្អាកផ្គត់ផ្គង់នៅយប់ថ្ងៃទី១១ខែកញ្ញា។
ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់ នៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៦ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៖០០នាទីព្រឹកឌដោយរដ្ឋាករទឹក គ្រោងកាត់តភ្ជាប់បំពង់ចែកចាយទឹកថ្មី ទំហំ១៦០មិល្លីម៉ែត្រ លើផ្លូវជាតិលេខ៤ ចាប់ពីផ្លូវជាតិលេខ៤ ចូលក្នុងបរិវេណរោងចក្រថៃឃុនឡេង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ រដ្ឋាករទឹក ក៏បានប្រកាសប្រាប់ដល់ពលរដ្ឋថាទីតាំងខាងលើនេះនឹងត្រូវរងការខ្វះខាតទឹករយៈពេលខ្លី ដូច្នេះត្រូវត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់៕ ដោយ ៖ បញ្ញាស័ក្តិ