ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីចោរកម្មលួចរថយន្តមួយគ្រឿង ម៉ាកកាមរី(បាឡែន) កើតឡើង ត្រង់ចំណុចហាងកាហ្វយីហោ (កាហ្វេយើង) ស្ថិតនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្លាំងជំនាញនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ បានឃាត់ខ្លួនជន សង្ស័យចំនួន ២នាក់៖ ១.ឈ្មោះ ធឿន ចាន់ថា ភេទប្រុស អាយុ២៥ឆ្នាំជាតិខ្មែររស់នៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូង ឃ្មុំ។ ២.ឈ្មោះ ឈុន ភាល័យ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យទាំងពីរនាក់ត្រូវឃាត់ខ្លួនពីបទចោរកម្មលួចរថយន្តប្រព្រឹត្ត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ចំណុចភូមិ១ សង្កាត់៤ ក្រុងព្រះសី ហនុ ខេត្តព្រះសីហនុ របស់ជនរង គ្រោះឈ្មោះ ស៊ីន សុខ ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែររស់នៅភូមិទី១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដកហូតបានរថយន្ត ១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ2N-2923 ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង បញ្ជូនមកការិយាល័យព្រហ្ម នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការសាកសួរ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ