Monday, May 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ បាន ស្រីមុំ បានសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់នៅក្រៅប្រព័ន្ធតុលាការ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ

ខេត្តប៉ៃលិន ៖​ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅ ប្រព័ន្ធតុលាការ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការ សម្របសម្រួលគ្នា ចំនួន ៣លើក ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្ករចំនួន ៤លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្កបានយល់ព្រមធ្វើការផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយទាមទារសំណងទឹកប្រាក់បន្ថែម ទើបយល់ព្រមបញ្ចប់រឿង ដូច្នេះដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបាន មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ក៏រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ តែមិនទាន់មានចំណាត់ការនៅឡើយ ដោយសារជាថ្ងៃចុងសប្តាហ៍

រហូតមកដល់ថ្ងៃនេះ ក្រោមការសម្របសម្រួលពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តសម្តេចតេជោ គឺនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ភាគីម៉ូតូ និងរថយន្តតាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នា បញ្ចប់បញ្ហាជាស្ថាពរត្រឹមនេះ ដោយមិនមានការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រមទាំងស្រលាញ់ រាប់គ្នាជាបងប្អូនក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកជំទាវ អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា ដល់ភាគីម៉ូតូចំនួន ៤លានរៀល និងភាគីរថយន្ត ចំនួន ៤លានរៀលផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×