Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ បក្សប្រឆាំង​ថា​បក្ស​កាន់អំណាច​កំពុង​បែកបាក់ ប៉ុន្តែ​ខ្លួនឯង​កំពុង​រលាយ​និង​រត់ចោលស្រុក​

​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ចំអក​ដាក់​គណបក្សប្រឆាំង​ថា ចំណុចខ្លាំង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​គឺ សាមគ្គីភាព ហើយ​អ្នក​ដែល​ចង់​បំបែកបំបាក់ គណបក្ស​ប្រជាជន​កម្ពុជា នាពេលនេះ គឺ​កំពុងតែ​បែកបាក់​ខ្លួន និង​រលាយ​ដោយ​ខ្លួនឯង រត់ចោលស្រុក​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​” បក្សប្រឆាំង​បានត្រឹមតែ​ញូ​ស ហើយ​បើសិនជា​កម្មករ​កម្មការិនី​មិន​ទៅធ្វើ​ការ ហើយ​យើង​មិន​បើកឱកាស​ឲ្យ​គេ​ទៅ ហើយ​ខិតខំ​សម្រប​ជាប់​ឲ្យ​គេ តើ​ពួកគេ​អាច​នៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បានទេ ។ ឥឡូវ​គេ​ខំប្រឹង​ណាស់ ខ្ញុំ​សូម​ប្រាប់​អ្នកឯង​ថា អ្នកឯង​គិតថា​ប្រា​យុទ្ធ​ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នឹង​ដេញ​ពលករ​ខ្មែរ​ត្រឡប់មក​ស្រុក ។ ឥឡូវ​សូម​ផ្តាំ​ទៅ​ក្រុម​បក្សប្រឆាំង បន្តិចទៀត គេ​ដេញចេញ ក្នុងពេល​កំពុង​សម្ងំ​នៅ​ក្រុង​បាងកក ។ ប៉ុន្មាន​ថ្ងៃនេះ នាំគ្នា​ខំ​រត់ ហើយ​គ្មាន​នរណា​គេ​ទៅ​ចាប់ខ្លួន​នោះទេ ។ ចំណែក​អ្នក​ដែល​មិន​ហ៊ាន​ចុះចូល គឺ​ខ្លាច​ពាក្យសម្បថ ដោយសារតែ​ស្បថ​ធ្ងន់ៗ​ពេក ទើបបានជា​មិន​ហ៊ាន​ចូល ដូច្នេះ​កុំ​ខ្លាច​សម្បថ នាំក្នា​ចូលមក និង​ផ្តល់ឱកាស​ឲ្យ​បានធ្វើ​ការងារ​រួមគ្នា ។ ក្រុម​បក្សប្រឆាំង​មិនអាច​ប៉ាន់ស្មាន​ជំហាន​ដើរ​របស់​សម្តេច​ហ៊ុន សែន បានទេ សូម្បីតែ​មន្ត្រី​នៅក្នុង​ជួរ​រដ្ឋាភិបាល ក៏​មិនអាច​ស្មាន​បានដែរ ។ គោលការណ៍​រួមមាន​ហើយ ប៉ុន្តែ​យុទ្ធវិធី​ដាច់ដោយឡែក​ពីគ្នា ហើយ​មាន​ក្រុមមនុស្ស​មួយចំនួន បាន​និយាយថា ឥឡូវនេះ​សម្តេច​ហ៊ុនសែន​លែង​ជឿ​ង​នរណា​ទាំងអស់ ក្រុម​នេះ​បានធ្វើ​ការតាមដាន សម្តេច ស ខេង តាមដាន ឧ​ត្ត​ម​សេនីយ៍​ហ៊ីង ប៊ុន​ហៀ​ង ថែមទៀត​”​។

​សម្តេច​តេ​ជោ ក៏បាន​ផ្តាំ​ទៅ​ក្រុមមនុស្ស​បក្សប្រឆាំង​ថា “​មួយជីវិត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ខ្លាំងជាងគេ គឺ​សាមគ្គីភាព ។ បើសិនជា​ពួកលោក​ឯង​មិនទាន់​ច្បាស់​ទេ ប្រឹង​រៀនសូត្រ​បទពិសោធ​ន៍​របស់​គណបក្ស​ប្រជាជន ពីព្រោះថា​សមាជិក​និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បានរស់នៅ​និង​រួមរស់​ជាមួយគ្នា យ៉ាង​សុខសាន្ត លើកលែង​ប្រព្រឹត្ត​កំហុស​ព្រហ្មទណ្ឌ មិន​អាចជួយ​បានទេ ដូចជា​ជួញដូរ​គ្រឿងញៀន កាប់សម្លាប់​គេ ប្រព្រឹត្ត​បទល្មើស​ពុករលួយ រំលោភ​លើ​គេ គឺ​មិន​អាចជួយ​បានទេ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​កំពុងធ្វើការ​ងារ​បា​ន​រួមរស់​ជាមួយគ្នា ។ សម្តេច​បាន​បញ្ជាក់ថា មាន​គេ​និយាយថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា កំពុងមាន​ការបែកបាក់ ហើយ​ការបែកបាក់​បានត្រឹមតែ​ឮ​ការបែកបាក់​ចាប់តាំងពី​ចេញដំណើរ​ពី​ឆ្នាំ​៧៩ រហូតដល់​មកដល់ពេលនេះ ប៉ុន្តែ​គណបក្ស​ប្រជាជន​កាន់តែ​រឹងមាំ​។ សម្តេច​តេ​ជោ បញ្ជាក់ថា មានតែ​ពួកលោក​ឯង​ទេ ដែល​កំពុង​បែកបាក់ ហើយ​កុំ​ព្យាយាម​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា ក្រែងលោ​វា​ងាប់​ខ្លួនឯង​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ប្រតិកម្ម​តប​ទៅនឹង​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបនឹង​រំលាយចោល ក៏ដូចជា​ទណ្ឌិត សម រង្ស៊ី ដែល​បាន​លើកឡើងថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មានការ​រង្គោះរង្គើ​។​

​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា មួយជីវិត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ខ្លាំងជាងគេ គឺ​សាមគ្គីភាព​។ បើ​ពួកលោក​ឯង​មិនទាន់​ច្បាស់​ទេ ប្រឹង​រៀនសូត្រ​បទពិសោធ​ន៍​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ គេ​នៅ​ជាមួយគ្នា គេ​រស់​ជាមួយគ្នា​។ កុំ​តែ​ធ្វើ​កំហុស​ព្រហ្មទណ្ឌ គឺ​ជួយ​អត់​បានទេ ដូចជា ជួញដូរ​គ្រឿងញៀន កាប់សម្លាប់​គេ ប្រព្រឹត្ត​បទល្មើស​ពុករលួយ រំលោភ​លើ​គេ គឺ​មិន​អាចជួយ​បានទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ដែរថា ចាប់តាំងពី​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស គឺមាន​ពាក្យ​ញុះញង់​ជាច្រើន​ថា គណបក្ស​នេះ​បែកបាក់​ផ្ទៃក្នុង តែ​ចុងបញ្ចប់​ក្រុម​អ្នក​ព្យាយាម​បំបែកបំបាក់​នោះ​តែងតែ​រលាយ​ខ្លួនឯង​ទៅវិញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×