Sunday, June 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទូឌីយោ Camwood និង The Studio សហការដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និង កម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានមោទកភាពក្នុងការប្រកាសពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងស្ទូឌីយោ Camwood ដែលជាផ្នែកមួយរបស់ CBS និងក្រុមហ៊ុនឌីស្ទូឌីយោ (The Studio) ដែលជាផលិតកម្មដ៏ល្បីល្បាញនៅលើពិភពលោកមានមូលដ្ឋាននៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា ដែលខ្សែភាពយន្តជាច្រើនរបស់ពួកគេ ទទួលបានពានរង្វាន់នៅក្នុង មហោស្រពភារាយន្តឈានមុខគេ ដូចជា Sundance និង Cannes ដែលមានអ្នកទស្សនា ជាង១ពាន់លាននាក់នៅទូទាំងពិភពលោក។

ពិធីចុះហត្ថលេខាលើភាពជាដៃគូរវាង ក្រុមហ៊ុន ខេមបូឌាន ប្រ៊តឃេសស្ទឹង សឺវីស និង ដី ស្ទូឌីយ៉ូ ត្រូវធ្វើឡើងនៅរសៀលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥ នាស្ទូឌីយោ ក្រុមហ៊ុន CBS ឬស្សីកែវ។

ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ គឺជាការបើកទំព័រសករាជថ្មីមួយ សម្រាប់ឧស្សាហកម្ម ភាពយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាគោលដៅចម្បងសម្រាប់ការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍លំដាប់ថ្នាក់ពិភពលោក ខណៈក្រុមហ៊ុនទាំងពីរ ត្រៀមនឹងសហការគ្នា ដើម្បីផលិតរឿងភាគនិងខ្សែភាពយន្តដែលមានភាពច្នៃប្រឌិត និងបង្ហាញពីភាពវិជ្ជមាននៃ សង្គមជាតិ សម្រាប់វេទិកាផ្សព្វផ្សាយអន្តរជាតិសំខាន់ៗ រួមមាន Amazon Prime Video, Netflix, Shahid និង HBO Max

ស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ គឺស្ទូឌីយោ នឹងអញ្ជើញតារាលំដាប់អន្តរជាតិ និងតារាដែលមានទេពកោសល្យមកកាន់ប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរបទពិសោធន៍ដើម្បីលើកកម្ពស់នូវភាពច្នៃប្រឌិត ក្នុងវិស័យភាពយន្តរបស់ប្រទេសកម្ពុជា និងការផលិតកម្មវិធីលំដាប់ថ្នាក់អន្តរជាតិរហូតដល់ ១០ គម្រោង តាមរយៈភាពជាដៃគូជាមួយស្ទូឌីយោ Camwood ។ តាមរយៈអនុស្សរណៈនេះ ស្ទូឌីយោ Camwood នឹងផ្តល់ជូនវិញនូវសេវាកម្ម និងការគាំទ្រគ្រប់ជ្រុងជ្រោយក្នុងដំណើរការនៃការផលិតភាពយន្ត
ដោយអនុញ្ញាតឱ្យប្រើប្រាស់នូវស្ទូឌីយោដ៏ទំនើបបំផុតរបស់ខ្លួន ចំនួន ៦ ស្ទូឌីយោ ព្រមទាំងផ្តល់នូវការសម្របសម្រួលពីក្រុមបច្ចេកទេសដែលមានជំនាញច្បាស់លាស់ និងផ្នែកកាត់ត ពីពេលចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃដំណើរការផលិត។

ជំរុញភាពច្នៃប្រឌិតរបស់ឧស្សាហកម្មភាពយន្តកម្ពុជា

កិច្ចសហការនេះតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការទាក់ទាញតារាអន្តរជាតិ និងការកំណត់ស្តង់ដាខ្ពស់ ភាពជាដៃគូនេះនឹងចូលរួមបង្កើតការងារបន្ថែម ផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញក្នុងស្រុក ព្រមទាំងបង្ហាញពីវប្បធម៌ដ៏ ស់រវើក និង ទីតាំងដ៏ស្រស់ស្អាតនានារបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។

លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ពួកយើងដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅទីតាំងដ៏សំខាន់សម្រាប់ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍អន្តរជាតិ។ ពួកយើងមិនត្រឹមតែបង្កើតមាតិកាលំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងប្រព័ន្ធអេកូឡូស៊ីដែលមានភាពច្នៃប្រឌិតដើម្បីជួយលើកកម្ពស់តារាក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។

ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី សហស្ថាបនិក និងអ្នកដឹកនាំដ៏ល្បីល្បាញ ចំនួនពីររូប រួមមាន លោកស្រី Sandy Grigsby និង លោក Ken Rutkowski ក្នុងការអបអរ សាទរភាពជាដៃគូដ៏សំខាន់នេះ។

ការវិវឌ្ឍដ៏សំខាន់ប្រចាំឆ្នាំរបស់ CBS និងស្ទូឌីយោ Camwood

ព្រឹត្តិការណ៍នេះ បានធ្វើឡើងស្របពេលជាមួយនឹងសមិទ្ធិផលសំខាន់ៗប្រចាំឆ្នាំរបស់ CBS និងស្ទូឌីយោ Camwood ។ CBS ត្រូវបានទទួលស្គាល់ទូទាំងទ្វីបអាស៊ីជាក្រុមហ៊ុនឈាន មុខគេក្នុងការផ្លាស់ប្តូរឌីជីថល ដោយបានទាក់ទាញទស្សនិកជននៅក្រៅប្រទេសកាន់តែ
ច្រើនឡើង និងកំពុងឈានមុខគេនៅក្នុងបរិបទថ្មីនៃការចែកចាយមាតិកា។ ក្នុងចំណោម សមិទ្ធផលជាច្រើនក្នុងពេលថ្មីៗនេះ កម្មវិធី MasterChef Cambodia របស់ CBS ជាកម្មវិធីមួយដែលត្រូវបានដាក់បញ្ចូលក្នុងបេក្ខភាពសម្រាប់ពានរង្វាន់ International Emmy Award ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង លើសក្តានុពលនៃភាពច្នៃប្រឌិតរបស់ ឧស្សាហកម្មទូរទស្សន៍របស់កម្ពុជា។

លោក Ken Rutkowski បានមានប្រសាសន៍ថា “សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងរចនាសម្ព័ន្ធនៃការផលិតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បានធ្វើទីតាំងដ៏ល្អសម្រាប់ការផលិតភាពយន្ត សម្រាប់ពិភពលោក។ យើងមានឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសម្រាប់ការផលិតភាព សេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយស្ទួនីយោ Camwood និង CBS ដើម្បី កំណត់ស្តង់ដាថ្មីសម្រាប់កិច្ចសហការអន្តរជាតិនៅក្នុងតំបន់អាស៊ី។

ក្រុមហ៊ុន Cambodian Broadcasting Service (CBS) គឺជាក្រុមហ៊ុនផ្សព្វផ្សាយដ៏ធំបំផុត និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ប្រទេស កម្ពុជា ដែលមានទស្សនិកជនរាប់លាននាក់ កំពុងទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ និង ឌីជីថល។ ស្ទូឌីយោ Camwood ដែលជាផ្នែកមួយរបស់ CBS គឺជាទីតាំងផលិតដែលត្រូវ បានបំពាក់នូវឧបករណ៍ទំនើបៗចុងក្រោយ ដើម្បីគាំទ្រដល់ការផលិតខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍កម្រិតស្តង់ដាអន្តរជាតិ ជាមួយនឹងក្រុមអ្នកជំនាញដែលឈានមុខគេក្នុង ឧស្សាហកម្មនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×