នាង Bibian Murakawa សមាជិកនៃក្រុមតារាចម្រៀងស្រី HKT48 នៅក្នុង Fukuoka ប្រទេសជប៉ុន ចៃដន្យ បានបញ្ចេញឲ្យដឹងពីចំនួនលុយដែលនាងរកបាន តាមរយៈវីដេអូ stream បន្ទាប់ពីភ្លេចភ្លាំងបិទកាមេរ៉ា ក្នុងអំឡុងពេលនៃការ Live ផ្ទាល់ជាមួយអ្នកគាំទ្ររបស់នាង ។
ឃ្លីបនោះ ដែលឥឡូវនេះ ទទួលបានការទស្សនាជាង ៥០៨,០០០ នៅលើ Twitter បន្ទាប់ពីត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់ជនជាតិជប៉ុនដែលគណនីឈ្មោះ 48gtosaka បានបង្ហាញនាង Murkawa និយាយ “goodbye” ទៅកាន់អ្នកគាំទ្ររបស់នាង ខណៈនាងសន្មត់បញ្ចប់ការ Live Stream ថ្មីបំផុតរបស់នាង ។ នេះបើយោងតាម SoraNews24 ។
ដោយជឿជាក់ថា កាមេរ៉ាត្រូវបានបិទរួចហើយនោះ idol មួយដួងនេះ ខណៈនៅនាទី ៣៧ វិនាទី នៅក្នុងវីដេអូ បានផ្លាស់ប្តូរបរិយាកាសពីភាពរីករាយ និងបញ្ចេញស្នាមញញឹមដ៏ឃ្យួតគួរឲ្យស្រលាញ់ ហើយប្រាសខ្លួនផ្អែកទៅនឹងសាឡុង ។
បន្ទាប់មក Murakawa ដែលបង្ហាញកាយវិការនិយាយក្នុងសម្លេងស្រាលៗជាងអ្វីដែលនាងបានប្រើ នៅពេលដែលនាងកំពុងនិយាយទៅកាន់អ្នកគាំទ្រនោះ ស្រាប់តែទម្លាយចេញ ទៅកាន់អ្នករាល់គ្នាដែលនៅតែកំពុងមើលការ Live ដោយពុំដឹងខ្លួនថា៖ «ដូច្នេះ អ្វីៗទាំងអស់ដែលខ្ញុំត្រូវធ្វើដើម្បីទទួលបានលុយ 16,000 yen (ស្មើនឹង ១៤៤ ដុល្លារ) នោះគឺជាផ្សាយ stream វីដេអូបែបនេះ» ។
ទន្ទឹមជាមួយព័ត៌មាននេះ ស្ត្រីម្នាក់មានសម្លេងហាក់វ័យចំណាស់ ដែលត្រូវបានសន្មត់ថាជាម្តាយរបស់នាង ដោយផ្អែកទៅលើពាក្យសម្តីដែលនាងបានលើកឡើងដូចនេះ ក៏បានធ្វើការផ្គូរផ្គង និងនិយាយយ៉ាងដូច្នេះថា៖ «ប្រសិនជាកូនធ្វើបាន ១០ វីដេអូក្នុង១ខែ នោះវានឹងស្មើជាមួយប្រាក់ខែរបស់កូនដែរហើយ ចឹងនោះ!» ៕ ចន្ទី (nextshark)
※閲覧注意(夢を壊したくない方は見ないで下さい)
配信切り忘れ?アイドルの裏の顔が流出
配信直後にタワーの数をお金に換算して歓喜する親子
村川緋杏の給料は月16万円と判明#PRODUCE48 #HKT48 #村川緋杏 #무라카와비비안 #SHOWROOM pic.twitter.com/dqNPJ90I1O— 48Gと坂道応援中? (@48gtosaka) September 5, 2018