Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីៗ​ដែល​មិន​ចង់​ឡើង​គីឡូ​ខ្លាំង​ទេ គួរ​ចៀសវា​អាហា​រទាំង ៥​មុខ​នេះ​

​ប្រសិន​ជា​អ្នក​មិន​ចង់​ធា​ត់ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហា​រទាំង​៥​ខាងក្រោម​នេះ ព្រោះ​អាច​ធ្វើឲ្យ អ្នក​ធាត់​ដោយ​មិន​ដឹង​ខ្លួន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1. នៅពេល​ដែល​អ្នក​មិន​សប្បាយចិត្ត អ្នក​មិនគួរ​ញ៉ាំ​ស្ករគ្រាប់​ច្រើន​នោះទេ​ព្រោះ​អាច​ធ្វើឲ្យ​អ្នក​ងាយ ឡើង​ទម្ងន់​ខ្លាំងណាស់​។ ដូចនេះ បើ​អ្នក​ញ៉ាំ​ស្ករ​គ្រាប់​រួច អ្នក​គួរតែ​ពិសារ​ផ្លែ​ឈើ​ចំនួន​មួយ​ផ្លែ ដើម្បី​អាច​ការពារ​អ្នក​មិន​ឲ្យ​ឡើង​ទម្ងន់​បាន​។​

2. សូកូឡា ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ងាយឡើង​ទម្ងន់​ខ្លាំងណាស់​។ ប៉ុន្តែ បើ​អ្នក​ចូលចិត្ត​ពិសារ អ្នក​គួរតែ​រក្សា​ទម្លាប់​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ ដើម្បី​អាច​ថែរក្សា​រាង​អ្នក​ឲ្យ នៅ​ស្អាត​បាន​។​

3. ប្រសិន​ជា​អ្នក​ជា​នារី​ដែល​ចូលចិត្ត​ញ៉ាំ​កូកា ឬ​ភេសជ្ជៈ​ដែល​មាន​ហ្គាស​ផ្សេងៗ​អ្នក​គួរតែ​កាត់បន្ថយ ក្នុងការ​ពិសារ ហើយ​ប្តូរ​មក​ញ៉ាំ​តែ​វិញ ទើប​អាច​ធ្វើឲ្យ​រាង​អ្នក​មិន​ងាយ​រីក ហើយ​ស្អាត​បាន​។​

4. មី​កំប៉ុង​ឆុង​នឹង​អាច​ធ្វើឲ្យ​អ្នក​ធាត់​ដោយ​មិន​ដឹង​ខ្លួន​នៅពេល​ដែល​អ្នក​បរិភោគ​ច្រើន​។ ដូចនេះ អ្នក​មិន​គួរ​ខ្ចិល ហើយ​ពិសារ​តែ​មី​កំប៉ុង​នោះទេ អ្នក​គួរតែ​ធ្វើ​បាយ​ញ៉ាំ ទើប​រាង​អ្នក​មិន​ងាយ ដូចជា​ធុង​ទឹក​ដែល​ពិបាក​នឹង​ស្រក​មកវិញ​។​

5. ភេសជ្ជៈ​ដែលមាន​ទម្រង់​ជា​កំប៉ុង ដូចជា​ទឹក​ផ្លែឈើ​កំប៉ុង អ្នក​ក៏​មិន​អាច​ញ៉ាំ​បាន​ដែរ​ព្រោះ​នៅ ក្នុងនោះ​មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​ងាយ​ធ្វើឲ្យ​រាង​អ្នកប្រែជា​អាក្រក់​ខ្លាំងណាស់​។ ដូចនេះ​បើ​អ្នក​មិន ចង់​បំផ្លាញ​រាង​ដ៏​ស្អាត​របស់​អ្នក អាហារ​ទាំងឡាយ​ខាងលើនេះ គួរតែ​កំចាត់​ចោល​ពី​បញ្ជី​អ្នក​ឲ្យអស់​៕ សុភ័ក្ត្រ

​ប្រភព​៖ flashsante

×