ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ វាយតម្លៃអំពីសកម្មភាព របស់ក្រុមហ៊ុន KSWM ក្នុងការផ្តល់សេវាប្រមូលសំរាមរយៈពេលមួយឆ្នាំកន្លងមក។
កិច្ចប្រជុំនេះ ក៏មានវត្តមានឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ វត្តមានថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីដឹកនាំតាមមន្ទីរអង្គភាពក្នុងខេត្ត តំណាងអង្គការសង្គមសុីវិល មន្ត្រីរដ្ឋបាលភូមិ សង្កាត់ និងផ្នែកពាក់ពន្ធ័បានចូលរួម។
នាឱកាសនោះ លោក អ៊ី សុខឡេងអភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា កិច្ចប្រជុំនេះ ផ្តោតជាសំខាន់ទៅលើការវាយតម្លៃលទ្ធភាពប្រមូលសំរាម របស់ក្រុមហ៊ុន KSWM នាពេលបច្ចុប្បន្ននេះ និងដំណោះស្រាយចំពោះមុខ៕ ដោយ៖ ដែន សីមា