ឆ្នាំជូត ៖ ការងារ ល្អបំផុត មានឱកាសបានចេញក្រៅរៀនជំនាញបន្ថែម ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុក៏អំណោយផលល្អ តែគួរវិនិយោគទ្រង់ទ្រាយតូចសិន ។ មនោសញ្ចេតនា គួរមានពេលវេលាឲ្យបានច្រើន សម្រាប់ជីវិតគូស្រករ ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ មានអ្នកជួយយកអាសាជ្រោមជ្រែងជានិច្ច ។ លុយកាក់ មិនល្អ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនាពោរពេញដោយសុភមង្គល ចំពោះអ្នកនៅលីវ ថ្ងៃនេះសមស្របសម្រាប់ការណាត់ជួប ។
ឆ្នាំខាល ៖ ការងារ ដំណើរការជាប្រក្រតី ពុំកើតមានរឿងអ្វីក្រៅបំណង ។ លុយកាក់ រលស់ច្រើន គួរចេះទប់ចិត្តពេលទិញរបស់ ។ មនោសញ្ចេតនា មិនបានល្អ ងាយកើតការឈ្លោះប្រកែកគ្នា ។
ឆ្នាំថោះ ៖ ការងារ ទោះបីជួបរឿងរំខានចិត្តមួយចំនួន តែចុងក្រោយគ្រប់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងឧបត្ថម្ភលុយកាក់ ។ មនោសញ្ចេតនា ត្រូវមានពេលឲ្យបានច្រើន សម្រាប់រឿងមនោសញ្ចេតនា បញ្ចៀសកើតប្រេះស្រាំ ។
ឆ្នាំរោង ៖ ការងារ មិនអំណោយផលល្អ រងសម្ពាធច្រើន ។ លុយកាក់ មិនត្រូវជឿជាក់ជ្រុលលើសម្តីអ្នកដទៃ ដែលនឹងនាំឲ្យខាតបង់ប្រាក់កាស មនោសញ្ចេតនា រីករាយផ្អែមល្ហែម ។
ឆ្នាំម្សាញ់ ៖ ការងារ រីកចម្រើន ត្រូវចេះអត់ធ្មត់ មិនត្រូវចាប់អារម្មណ៍ពាក្យចចេចចចូចពីក្រៅ ។ លុយកាក់ មិនស្ថិរភាព កើតខ្ទង់ចំណាយធំក្រៅបំណង ។ មនោសញ្ចេតនា ត្រូវចេះស្តាប់ ស្វែងយល់ អធ្យាស្រ័យចំពោះគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ ត្រូវប្រមូលផ្តុំក្នុងកិច្ចការរបស់ខ្លួន កុំឲ្យអារម្មណ៍បែកខ្ញែកធ្វើការងារ ។ លុយកាក់ ប្រយ័ត្នត្រូវរកបោកប្រាស់លុយកាក់ ។ មនោសញ្ចេតនា មិនល្អ មានទំនាស់នឹងគ្នាញឹកញាប់ ។
ឆ្នាំមមែ ៖ ការងារ ដោយស្មារតីម្ចាស់ការខ្ពស់របស់អ្នកធ្វើឲ្យអ្នកដទៃគោរពកោតសរសើរ ។ លុយកាក់ ត្រូវប្រើប្រាស់ចំណេះដឹងបានសិក្សាដើម្បីរកប្រាក់ ។ មនោសញ្ចេតនា អ្នកនៅលីវត្រូវម្ចាស់ការជាងមុនទៀត ក្នុងការស្វែងរកគូជីវិត ។
ឆ្នាំវក ៖ ការងារ ជាថ្ងៃដ៏ល្អសម្រាប់ការសហការ ចរចាជំនួញ ។ លុយកាក់ ទោះបីមានកើនចំណូលថែម តែនៅត្រូវគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត ។
ឆ្នាំរកា ៖ ការងារ ការប្រឹងប្រែងទាំងអម្បាលម៉ានរបស់អ្នកត្រូវបានថ្នាក់លើពេញចិត្តវាយតម្លៃខ្ពស់ ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ។ មនោសញ្ចេតនាល្អប្រសើរ ។
ឆ្នាំចរ ៖ ការងារ ត្រូវរៀបចំការងារឡើងវិញឲ្យបានល្អ ។ លុយកាក់ គួររៀនសូត្របន្ថែមចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុដើម្បីជាទុនក្នុងការស្វែងចំណេញ ។ មនោសញ្ចេតនា ត្រូវបង្កើតភាពភ្ញាក់ផ្អើល រ៉ូមែនទិកខ្លះចំពោះរឿងមនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ ទោះបីការងារអំណោយផលល្អ តែក៏មិនត្រូវនិយាយច្រើនពេក ។ លុយកាក់ត្រូវចំណាយថែមច្រើនខ្ទង់ ។ មនោសញ្ចេតនា ល្អប្រសើរ ៕