ឧត្តរមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ដោយ មានការណែនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល
ក្រុងសំរោង លោកអនុសេនីយ៍ឯក អ៊ូច ម៉ៅអធិការរងទទួលការងារផ្នែកប្រឆាំងគ្រឿងញៀន និងលោកអនុសេនីយ៍ឯក ជ័យ វាសនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានដឹកនាំកម្លាំង ចុះបង្ក្រាបករណី ជួញដូរនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់១ករណី នៅចំនុចផ្លូវលេខ១៤ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៣ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងការចុះបង្ក្រាបជនសង្ស័យខាងលើនោះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ចាន់ស្រី និច្ច ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយសមត្ថកិច្ច បានឆែកឆេរកឃើញ និងដកហូតវត្ថុតាំងនៅក្នុងផ្ទះ ជនសង្ស័យខាងលើរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ាគ្រាប់ WY ចំនួន ១០១គ្រាប់ ។ រធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ( ICE ) ចំនួន ៦កញ្ចប់ធំ និង ៣កញ្ចប់តូច និងសម្ភារ:បម្រើឲ្យការជក់ និងវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងធ្វើការសួរនាំនិងកសាងសំណុំរឿងទៅតាមនិតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ