សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
បានអញ្ជើញជួបជាមួយបណ្ដាថ្នាក់ដឹកនាំគណបក្សនយោបាយ ក្នុងកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នាវិមាន៧ មករា ព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ប្រធានបក្សនយោបាយចំនួន២៩ បានជួបជុំគ្នានៅ វិមាន ៧ មករា នៃបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាគ្នាពីការអនុវត្តនយោបាយ និងការអភិវឌ្ឍ។ លើសពីនេះ គឺប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឱ្យមានភាពសុខសាន្ត និងអភិវឌ្ឍ។
កិច្ចប្រជុំនេះ មានសម្ដេច សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ញឹក ប៊ុនឆៃ ប្រធានបក្សខ្មែររួបរួមជាតិ, លោក ម៉ម សូណង់ដូ ប្រធានបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើម។
សូមជម្រាបថា បក្សទាំង២៩ខាងលើ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី













