ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិត ដែលកំពុងរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន ព្រឹកថ្ងៃសៅរ៍ ទី៣១ ឧសភា ២០២៥ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមលើកទឹកចិត្តកងទ័ព ទោះបីមិនបានចូលរួមជាថវិកា ឬ ជាសម្ភារៈ ក្ដី។ ពេលវេលានេះជាពេលធ្វើការរួមគ្នាពីគ្រប់និន្នាការ។ «ខ្ញុំសូមអរគុណណាស់ចំពោះទឹកចិត្តស្នេហាជាតិ និងការត្រៀមលក្ខណៈរបស់បងប្អូន ដាច់ខាតក្នុងការការពារទឹកដី» ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌ «ចូលរួមជាមួយស្នេហាជាតិ មិនចូលរួមជាមួយក្បត់ជាតិ» លុបបញ្ឈប់ហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមនៅប្រាសាទតាមាន់ តាក្របី កាលពីប្រមាណ១០ឆ្នាំមុន សត្រូវក៏បានប្រើយុទ្ធសាស្ត្របំបាក់ទឹកចិត្តទ័ពផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បើមិនបានជួយអ្វីទេ គឺសូមត្រឹមរួមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព នោះគឺជាការស្នេហាជាតិហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម៉ោងនេះ ពេលនេះ មិនមែនជាពេលវែកញែកឈ្នះចាញ់គ្នានោះទេ ជាពេលរួមគ្នាលើកទឹកចិត្តកងទ័ព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅប្រទេសជប៉ុន មានអ្នកនយោបាយប្រឆាំង តែមិនមានអង្គការចាត់តាំងចាំតែវាយប្រហារលើបណ្តាញសង្គមរាល់ថ្ងៃដូចអ្នកប្រឆាំងនៅកម្ពុជានោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរនៅជប៉ុន ជាទូតរបស់ខ្មែរតាមរយៈភាពស្មោះត្រង់ស្លូតបូត និងប្រឹងប្រែងធ្វើការ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាជិកសភាក្រៅពីការធ្វើការងារស្នូលលើការងារពិនិត្យច្បាប់ទាំងឡាយហើយនោះ សមាជិកសភា ក៏មានតួនាទីធ្វើកិច្ចការងារនានា ជួយប្រជាពលរដ្ឋរួមទាំងការស្វះស្វែងរកការវិនិយោគផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅជប៉ុន គឺមានការទទួលស្គាល់ទាំងរដ្ឋាភិបាល និងសភា។ មិនមែនអត់ទទួលស្គាល់ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេកងទ័ព កុំថតបង្ហោះនូវការចល័តកងទ័ព ការត្រៀមយុទ្ធោបករណ៍ (សម្ភារយោធា)នានា នៅលើបណ្ដាញសង្គមនានា ព្រោះនេះជាការសម្ងាត់ របស់កងទ័ព ។
បើតាម សម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា ការថតបង្ហោះអំពីស្ថានភាព ទីតាំង ឬចល័តទ័ពរបស់កម្ពុជា ស្មើនឹងឱ្យភាគីម្ខាងទៀតអង្គុយរាប់ទៅហើយ មិនចាំបាច់ស៊ើបសង្កេតឡើយ ព្រោះថា កាំភ្លើងនីមួយៗសុទ្ធតែមាន GPS ។ «ចឹងខ្ញុំ សូមអំពាវនាវឱ្យបងប្អូន ជាពិសេសកងទ័ពរបស់យើង ព័ត៌មាន ព្រោះឥឡូវទ័ពនីមួយៗ សុទ្ធស្មាតហ្វននៅព្រំដែន។ ព្រំដែនរបស់យើង កន្លែងច្រើនសុទ្ធតែមាន 3G 4G ការបង្ហោះព័ត៌មានអីនេះ។ ម្សិលមិញ ថៃ ក៏មានការណែនាំ មិនឱ្យបញ្ចេញសព្វាវុធ។ រឿងគោលការណ៍កងទ័ពលាក់ការ ទីតាំងឈរជើង អាវុធ សម្ភារ។ ប៉ុន្ដែដើម្បីអីបងប្អូន យើងត្រៀមលក្ខណៈដើម្បីអី គោលដៅធំរបស់យើង ទីមួយ ការពារអធិបតេយ្យភាព បូរណភាពរបស់យើងគ្រប់វិធីវិសាស្ដ្រ ដើម្បីបញ្ជៀសពីសង្គ្រាម តែយើងត្រូវការពារទឹកដី តែជៀសមិនបាន ត្រូវវ៉ៃឱ្យឈ្នះ ហើយការពារអាយុជីវិតទាហានរបស់យើងឱ្យបាន នេះជាគោលដៅរបស់យើង» ៕រក្សាសិទ្ធដោយ៖សុទ្ធលី



































